ក្លិបបាល់ទាត់ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ដើម្បីទទួលម្ចាស់ការពារដំណែងជើង Real Madrid របស់លោក Carlo Ancelotti ពានរង្វាន់ UEFA Champion League រដូវកាល ២០២២/២៣ វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នារាត្រីថ្ងៃទី២១ ឈានចូលព្រឹកថ្ងៃទី២២ ខែកុម្ភ: វេលាម៉ោង ៣:០០រំលងអធ្រាត្រ។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយរវាង Liverpool ប៉ះ Real Madrid ពានរង្វាន់ Champion League៖
-ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ Liverpool ០-១ Real Madrid (UCL វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ Liverpool ០-០ Real Madrid ជើងទី២ វគ្គ៨ក្រុមចុងក្រោយ
-ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ Real Madrid ៣-១ Liverpool ជើងទី១ វគ្គ៨ក្រុមចុងក្រោយ
-ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ Real Madrid ៣-១ Liverpool (UCL វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ Real Madrid ១-០ Liverpool វគ្គជម្រុះក្នុងពូល។

អាជ្ញាកណ្តាល​កាត់សេចក្តី
–អាជ្ញាកណ្តាល​លើ​ទីលាន៖ Istvan Kovacs (ជនជាតិរូម៉ានី)
–ជំនួយការ​អាជ្ញាកណ្តាល​ទី១៖ Vasile Florin Marinescu (ជនជាតិរូម៉ានី)
–ជំនួយការ​អាជ្ញាកណ្តាល​ទី២៖ Ovidiu Artene (ជនជាតិរូម៉ានី)
–មន្រ្តី​អាជ្ញាកណ្តាល​ទី៤៖ Horatiu Fesnic (ជនជាតិរូម៉ានី)។

ខណ:ជំនួយការអាជ្ញាកណ្តាលសម្រាប់ប្រព័ន្ធ VAR គឺលោក Massimiliano Irrati ជនជាតិអ៊ីតាលី និងលោក Marco Guida ជនជាតិអ៊ីតាលី៕

លោក Istvan Kovacs (ជនជាតិរូម៉ានី)

គូប្រកួតវគ្គ១៦ក្រុមចុងក្រោយ UCL ជើងទី១ នៅរាត្រីថ្ងៃទី២១,២២ ខែកុម្ភ:៖

លទ្ធផលសប្តាហ៍មុន៖

Share.