ក្រុម​បាល់ទាត់​បែលហ្សិក និង​សាធារណរដ្ឋ​ឆែក ​ជា​បេក្ខភាព​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA EURO 2020 ក្រោយ​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ​នៅ​យប់​​អាទិត្យ ចូល​ថ្ងៃ​ច័ន្ទ នេះ។

សម្រាប់​​ លទ្ធផល​និង​គូ​ប្រកួត​ដែល​ត្រូវ​ជួប​គ្នា​វគ្គ​១៦ក្រុម​ចុងក្រោយ​មាន៖
-២៦ មិថុនា ២០២១ វ៉ែល ០-៤ ដាណឺម៉ាក ម៉ោង​១១​យប់
-២៧ មិថុនា ២០២១ អ៊ីតាលី ២-១ អូទ្រីស ម៉ោង​២រំលងអាធ្រាត្រ
-២៧ មិថុនា ២០២១ ហុល្លង់ ០-២ ឆែក ម៉ោង ម៉ោង​១១​យប់
-២៨ មិថុនា ២០២១ បែលហ្សិក ១-០ ព័រទុយហ្គាល់ ម៉ោង​២រំលងអាធ្រាត្រ
-២៨ មិថុនា ២០២១ ក្រូអាត Vs អេស្ប៉ាញ ម៉ោង​១១​យប់
-២៩ មិថុនា ២០២១ បារាំង Vs ស្វីស ម៉ោង​២រំលងអាធ្រាត្រ
-២៩ មិថុនា ២០២១ អង់គ្លេស Vs អាល្លឺម៉ង ម៉ោង​១១​យប់
-៣០ មិថុនា ២០២១ ស៊ុយអែត Vs អ៊ុយក្រែន ម៉ោង​២រំលងអាធ្រាត្រ

ដូច្នេះ​គូ​ប្រកួត​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​​ជា​បណ្ដោះអាសន្ន​មាន៖
-៣ កក្កដា ២០២១ ដាណឺម៉ាក Vs ឆែក
-២ កក្កដា ២០២១ អ៊ីតាលី VS បែលហ្សិក

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង​អស់​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.