Ayumi Kawabata គឺ​ជា​បេក្ខនារី​​​ដែល​ទទួល​បាន​តំណែង​​លេខ​ ២​ក្នុង​កម្មវិធី​ប្រកួត​ «National Beauty Witch Contest» លើក​ទី​១០​ ក្នុង​ប្រទេស​ ជប៉ុន​ កាល​ពី​ឆ្នាំ​ ២០១៩​។​ ស្ត្រី​វ័យ​ខ្ទង់​សែសិប​ឆ្នាំ ​រូប​នេះ​កំពុង​ល្បីល្បាញ​ព្រោះ​តែ​មាន​មុខ​មាត់​ប្រៀប​ដូច​ជា​​ក្មេង​ស្រី​ស្ថិត​ក្នុង​វ័យ​ជាង​​ម្ភៃ។

​យោង​តាម​​ inf.news ប្រសិន​បើ​អ្នក​ម្ដាយ​ ​និង​ កូន​ស្រី​ដើរ​តាម​ផ្លូវ​ជាមួយ​គ្នា​ ប្រាកដ​ជា​អ្នក​បាន​ឃើញ​យល់​ថា​អ្នក​ទាំង​ពីរ​ជា​បងប្អូន​គ្នា​ ព្រោះ​អ្នក​ម្ដាយ​ដែល​វ័យ​ ៤១​ឆ្នាំ​ពិត​ជា​ក្មេង​ខ្លាំង​ ជា​ពិសេស​ទៀត​នោះ​អ្នក​ម្ដាយ ​និង​ កូន​ស្រី​មាន​មុខ​មាត់ ​រូបរាង​សឹង​តែ​ដូច​​គ្នា​​។

តាម​រយៈ​រូប​ថត​គូ​ អ្នក​​ម្ដាយ​ និង​កូន​ស្រី​វ័យ​ ១៩​ឆ្នាំ ដែល​ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ IG មិនមាន​អ្នក​ណា​នឹក​ស្មាន​ថា​អ្នក​ទាំង​ពីរ​ជា​ម្ដាយ​ និង​ កូន​នោះ​ទេ​ តែ​គេ​យល់​ថា​អ្នក​ទាំង​ពីរ​ជា​បងប្អូន​ ឬ​មិត្ត​ភក្ដិ​គ្នា​ទៅ​វិញ​។​

Ayumi Kawabata កើត​នៅ​ឆ្នាំ​ ១៩៨០ មាន​កម្ពស់​១.៦៦ សង់​ទីម៉ែត្រ​ គឺ​ជា​បេក្ខនារី​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ «National Beauty Witch Contest» របស់​ប្រទេស​ជប៉ុន ដែល​នៅ​ក្នុង​ការ​ប្រកួត​នោះ​ ទស្សនិកជន​មាន​ការ​ភាន់​ច្រឡំ​ថា​ អ្នក​ស្រី​មាន​វ័យ​ត្រឹម​ខ្ទង់​២០​ឆ្នាំ​ជាង​តែ​ប៉ុណ្ណោះ​។

គួរ​ដឹង​ដែរ​ថា​ អ្នក​ម្ដាយ​និង​កូន​ស្រី​ គឺ​ជា​បុគ្គល​ល្បី​មួយ​រូប​នៅ​លើ​សង្គម​អនឡាញ​ប្រទេស​ជប៉ុន​ ព្រោះ​តែ​រូបរាង​ដ៏​ក្មេង​វ័យ​របស់​អ្នក​ស្រី​ Ayumi ដែល​មើល​ពី​ត្រង់​ចំណុច​ណា​ក៏​ប្រៀប​ដូច​ជា​ក្មេង​ស្រី​ក្នុង​វ័យ​ជាង​២០​ឆ្នាំ​ ព្រម​ជាមួយ​នឹង​កូន​ស្រី​វ័យ​១៩​ឆ្នាំ​ មាន​រូប​សម្រស់​ ស្អាត​ស្រស់​ដូច​គ្នា​ ​ធ្វើ​ឱ្យ​ពេល​ដែល​អ្នក​ស្រី​ និង​ កូន​ បង្ហោះ​រូបភាព​​ពេល​ណា​មាន​តែ​សំឡេង​និង​ពាក្យ​ពេចន៍​សរសើរ​គ្រប់​​គ្នា​៕

សម្រាប់​អ្នក​ចង់​តាម​ Follow អ្នក​ស្រី​ Ayumi Kawabata លើ​ IG អាច​ចុច​តាម​ Link ខាងក្រោម​នេះ​

Telegram-Troryorng

Share.