សិល្បៈអន្តរជាតិ៖ អ្នកនិពន្ធប្រលោមលោក «រ៉មផេង» បានធ្វើដំណើរទៅដល់កន្លែងថតរឿងភាគ «ព្រហ្មលិខិត» រឿងភាគបន្តពីរឿង «បុព្វេសន្និវាស» ដើម្បីតាមមើល Pope និង Bella ដោយផ្ទាល់ តើពេលនេះដំណើរការថតដល់ណាហើយ?

អ្នកគាំទ្រប្រហែលជាចង់ដឹងខ្លាំងហើយថាតើរឿងភាគ «ព្រហ្មលិខិត» ដែលជាភាគបន្តពីរឿង «បុព្វេសន្និវាស» ដែលជារឿងភាគដ៏ល្បីល្បាញសម្ដែងដោយ «Pope Thanavat» និង «Bella Ranee» ដោយរឿងនេះអ្នកទាំងពីរមកសម្ដែងជាតួឯកប្រុសតួឯកស្រីម្ដងទៀត។ ម្ដងនេះអ្នកនិពន្ធប្រលោមលោករឿងនេះមានឱកាសបានមកដល់កន្លែងថត ថតរូបភាពក្រៅឆាក និង ធ្វើបច្ចុប្បន្នភាពបរិយាកាសថតមកបង្ហាញឱ្យអ្នកគាំទ្របានឃើញផងដែរ។
អ្នកនិពន្ធរ៉មផេង ដែលជាអ្នកនិពន្ធប្រលោមលោកទាំងរឿង «បុព្វេសន្និវាស» និង«រឿងព្រហ្មលិខិត» បានបង្ហោះរូបភាពដែលខ្លួនបានទៅដល់ទៅតាំងថតព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយនឹងតួឯកប្រុសតួឯកស្រីរួមទាំងផលិតករថែមទៀតផង។

អ្នកនិពន្ធរូបនេះក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះផលិតករដែលផ្ដល់ឱកាសនិងនាំខ្លួនមកដល់កន្លែងថតរឿង ព្រហ្មលិខិត និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ អ្នកស្រីរ៉មផេង បានលួចបង្ហើបឱ្យដឹងទៀតថានៅខាងក្រៅឆាកតួឯកប្រុសស្រី (សំដៅដល់ Pope និង Bella) កំប្លែងខ្លាំងណាស់ ធ្វើឱ្យក្រុមការងារទាំងអស់ផ្ទុះសំណើច ទោះជានៅក្នុងឆាកពិតប្រាកដជាឈុតកម្សត់ស្រក់ទឹកភ្នែកក្ដី ប្រសិនជាបញ្ចាំងរួចក្រុការងារយកឈុតឆាកមកបង្ហាញប្រាកដជាសើចគ្រប់ៗគ្នា។

ក្រៅពីនោះអ្នកនិពន្ធរូបនេះថែមទាំងនិយាយឱ្យដឹងទៀតថា Bella កាន់តែស្អាត ស្បែកសស្រស់ថ្លា រាងស្អាត ចង្កេះតូច មិនសូវបានជជែកគ្នាព្រោះ Bella ផ្លាស់ឈុតយូរ ព្រោះត្រូវដោះសក់ មកធ្វើជាតួអង្គផ្សេងមួយទៀត Detail រឿងច្រើនទម្លាំតែរួចម្យ៉ាង Bella ត្រូវប្រញាប់ថតទៀត។ បើនិយាយពី Pope វិញសង្ហាខ្លាំងណាស់ គ្រាន់តែមើលមុខអាចញ៉ាំបាយអស់២ចាន មើលមុខស្មានតែអាយុទើប២៨ឆ្នាំ។
ចុងក្រោយអ្នកនិពន្ធបានឱ្យដឹងផងដែរថា បានឃើញរូបភាពក្រៅឆាកហើយ ជឿថាមិនយូរទៀតទេ អ្នកគាំទ្រច្បាស់ជាបានមើលរឿងនេះជាក់ជាមិនខាន៕
ប្រភព៖ sanook.com

