ការអាប់ដេតចុងក្រោយបង្អស់មកជាមួយការដោះស្រាយបញ្ហាសុវត្ថិភាពសម្រាប់បញ្ហាដែលអាចត្រូវបានកេងប្រវ័ញ្ចយ៉ាងសកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយ cnet នៅថ្ងៃទី២១ ខែកុម្ភៈ។

ទូរស័ព្ទ iPhone របស់អ្នកទំនងជាដល់ពេលសម្រាប់ការអាប់ដេត។ Apple បានបញ្ចេញ iOS 16.3.1 នៅថ្ងៃទី 13 ខែកុម្ភៈ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចេញផ្សាយ iOS 16.3 ។ 

ខណៈដែលប្រព័ន្ធប្រតិបត្តិការ iOS 16.3 រួមបញ្ចូលមុខងារថ្មីៗដូចជាសោសុវត្ថិភាពសម្រាប់ Apple ID និងការគាំទ្រសម្រាប់ HomePod ជំនាន់ទី 2 ការអាប់ដេតចុងក្រោយបានដោះស្រាយបញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់ iPhone អាចនឹងជួបប្រទះនាពេលថ្មីៗនេះ រួមទាំងកំហុសដែល Apple បាននិយាយថាអាចត្រូវបានគេកេងប្រវ័ញ្ចយ៉ាងសកម្ម។

ដើម្បីដោះស្រាយនូវកំហុសមួយចំនួននោះ Apple បានដំឡើងការអាប់ដេត iOS 16.3.1។

តើមានអ្វីថ្មីនៅក្នុងប្រតិបត្តិការ iOS 16.3.1? ការអាប់ដេត iOS ចុងក្រោយបង្អស់រួមមានការកែកំហុស និងការអាប់ដេតសុវត្ថិភាព ដែលដោះស្រាយបញ្ហាជាមួយ iCloud, Siri, Find My និងការរកឃើញគាំង។ កំណត់សម្គាល់សុវត្ថិភាពរបស់ក្រុមហ៊ុន Apple និយាយថា ការអាប់ដេតចុងក្រោយនេះ ជួសជុលកំហុសរបស់ iPhone ដែលប្រហែលជាត្រូវបានកេងប្រវ័ញ្ចយ៉ាងសកម្ម។ Apple សរសេរថា កំហុសអាចនាំទៅដល់ការប្រតិបត្តិកូដដោយបំពាន ហើយកំហុសនេះប៉ះពាល់ដល់ម៉ូដែល iPhone 8 និងក្រោយទៀត។

ការអាប់ដេតក៏អាចដោះស្រាយបញ្ហា iCloud ដែលអ្នកប្រើប្រាស់មួយចំនួនបានជួបប្រទះបន្ទាប់ពីការចេញផ្សាយ iOS 16.3 ។ អ្នកប្រើប្រាស់មួយចំនួននៅលើ Reddit និង Twitter បាននិយាយថា ពួកគេមិនអាច Backup ទៅ iCloud បានទេ ចាប់តាំងពីការចេញផ្សាយការអាប់ដេតពីមុនមក។ បញ្ហាមួយទៀតដែលប្រព័ន្ធប្រតិបត្តិការ iOS 16.3.1 អាចដោះស្រាយពាក់ព័ន្ធនឹងការរកឃើញគាំងនៅលើម៉ូដែល iPhone 14 និង 14 Pro ។ 

ចំណុច៣សំខាន់ Apple ដែលប្រព័ន្ធប្រតិបត្តិការ iOS 16.3.1 កំពុងជួយជួសជុលនោះរួមមាន៖

  • ការកំណត់ iCloud ប្រហែលជាមិនឆ្លើយតប ឬបង្ហាញមិនត្រឹមត្រូវ ប្រសិនបើកម្មវិធីកំពុងប្រើ iCloud។
  • សំណើ Siri សម្រាប់ Find My ប្រហែលជាមិនដំណើរការទេ។
  • ការបង្កើនប្រសិទ្ធភាពការរកឃើញគាំងនៅលើម៉ូដែល iPhone 14 និង iPhone 14 Pro ។

យ៉ាងណាមិញប្រតិបត្តិការ iOS 16.3.1 ទើបចេញជាផ្លូវការថ្មីៗនេះ Apple ក៏បានដាក់ឲ្យដំណើរការសាកល្បងមុខងារ iOS 16.4 beta ដែលប្រិយមិត្តមួយចំនួនអាចសាកល្បងឥឡូវនេះ និងរបៀបដែលអ្នកអាចចុះឈ្មោះដើម្បីសាកល្បងកម្មវិធី iOS beta របស់ Apple ដោយចុចត្រង់នេះ

Share.