ភ្នំពេញ÷ រថយន្ដកាមរីមួយគ្រឿងក្រឡាប់ផ្ងាជើងទ្រមេឃ ក្រោយបើកល្បឿនលឿនទៅបុកក្បលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យថយន្ដរងការខូចខាត តែមិនបណ្តាឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:២០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដកាមរីមួយគ្រឿង ពណ៍ខ្មៅគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ចំណុចស្ដុបក្ដាន់ពីរអាងទឹក ក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ខូចខាតអស់មួយកង់ ឯរថយន្ដរងការខូចខាតក្រឡាប់ផ្ងាជើង តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ ភ្លាមៗអ្មកបើករថយន្ដបានបើកទ្វាចេញពីររថយន្ដ រួចដោះស្លាកលេខចេញទៅបាត់។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវឡោក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទូចរថយន្ដបង្ក យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.