ភ្នំពេញ÷យុវតីម្នាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ បន្ទាប់ពីយុវជនម្នាក់បើកម៉ូតូទៅបុករថយន្ដព្រូស កាលពីវេលាម៉ោង ២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីអ្នកបើកបរម៉ូតូបានឱ្យដឹងថា នៅមុនកើតហេតុខ្លួននឹងមិត្តស្រីបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គុបពីមួយគ្រឿង ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1KI-1248 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីត្បូងមកជើង លុះធ្វើដំណើរមកដល់ចំណុចស្ដុបសេះមាស ក៏មានបុរសម្នាក់បើករថយន្ដព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BB-1696 ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ស្ដុបសេះមាស ក៏បើកឆ្លងស្ដុបជ្រុលបុករថយន្តពែញទំហឹង បណ្ដាលអោយម៉ូតូខ្ទិចមួយកំណាត់មុខ ចំណែកយុវតីដែលជិះពីក្រោយ រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ឯរថយន្ដរងការខូចខាតផ្នែកខាងមុខដោយបែកស្ដុបមួយចំហៀង។

ក្រោយពីកើតហេតុ សមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកខណ្ឌ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចនាំយករថយន្ដនឹងម៉ូតូ យកមករក្សាទុកនៅអធិកាខណ្ឌ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.