មជ្ឈ​មណ្ឌល​បុប្ផាណា​ (​BOPHANA Center) ​បាន​បង្កើត​យុទ្ធ​នាការ​មួយ​​រយៈ​ពេល ​៨​ថ្ងៃ​ ​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ ដើម្បី​ឱ្យ​មជ្ឈមណ្ឌល​នេះ​អាច​ធ្វើ​សកម្មភាព​របស់​ខ្លួន​បាន​ជា​បន្ត​ទៀត​ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​ពិភពលោក​ កំពុង​តែ​រង​​ការ​រីករាលដាល​និង​ឆ្លង​​ ឥត​ឈប់​ឈរ​​នៃ​ជំងឺ​កូវីដ​-១៩​។

សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ជួយ​ឱ្យ​មជ្ឈ​មណ្ឌល​បុប្ផាណា​ អាច​ដំណើរ​ការ​សកម្មភាព​របស់​ខ្លួន​ទៅ​មុខ​ទៀត​បាន​ អាច​​ចូលរួម​ឧបត្ថម្ភ​តាម​រយៈ...

មជ្ឈមណ្ឌល​បុប្ផាណា​លេច​ចេញ​ជា​រូង​រាង​ ក្រោម​​​គំនិត​ផ្តួចផ្ដើម​របស់លោក​ ប៉ាន់ រិទ្ធី​ ដែល​ជា​សមិទ្ធិករ​ភាពយន្ត​មួយ​រូប​។មជ្ឈមណ្ឌល​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ប្រមូល​រាល់​បណ្ណសាររូបភាព និង​សំឡេង​ ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ រួច​ហើយ​ដាក់​បេតិកភណ្ឌ​តែមួយ​គ្មាន​ពីរ​នេះបង្ហាញ​ដល់​សាធារណជន​ដោយឥតគិត​ថ្លៃ។ មជ្ឈមណ្ឌល​បុប្ផាណា​ ​ក៏​ធ្វើ​ការ​បណ្ដុះបណ្ដាល​ផង​ដែរដល់​យុវជនខ្មែរ​ពីមុខរបរ​ក្នុង​វិស័យភាពយន្ត​ សោតទស្សន៍ និង​ប្រព័ន្ធផ្សព្វផ្សាយថ្មី។ គោល​បំណង​គឺ​ដើម្បី​បើកផ្លូវ​ដល់ពួកគេ​នៅ​ក្នុង​ការ​ច្នៃ​ប្រតិដ្ឋ និង​បង្កើត​ស្នាដៃវប្បធម៌ផ្ទាល់របស់ខ្លួន។​

យ៉ាង​ណា​មិញ​យោង​តាម​ការ​បង្ហោះ​របស់​ហ្វេសប៊ុក​ផេកBophana Center ​ខណៈ​នេះ​មជ្ឈមណ្ឌល​កំពុង​តែ​ប្រកាស​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ ដើម្បី​ឱ្យ​មជ្ឈមណ្ឌល​មួយ​នេះ​អាច​បន្ត​ដំណើរ​​ការ​សកម្មភាព​ខ្លួន​ទៅ​មុខ​បាន ​តាម​រយៈ​ការ​​បរិច្ចាគ​តាម​ពី​របៀប​គឺ​ Give2Asia ឬ ABA៖

– Give2Asia: https://give2asia.org/bophana/
– ABA: 000 696 709 (ASSOCIATION … AUDIOVISUELS)

សម្រាប់​សប្បុរសជន​ដែល​ចង់​ជួយ​គាំទ្រ​អាច​ចូលរួម​ឧបត្ថម្ភ​មជ្ឈមណ្ឌល​នេះ​តាម​រយៈ​វិធី​ទាំង​ពីរ​ខាង​លើ​នេះ​។​

Telegram-Troryorng



Share.