ភ្នំពេញ ៖ ហាងម៉ាស្សាមួយកន្លែងត្រូវបានសមត្ថកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះទៅបង្ក្រាប ឃាត់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធលួចបើកបម្រើសេវាផ្លូវភេទ ។

ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្បែរស្តុបក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទីតាំងម៉ាស្សាខាងលើ និងកោសជប់ ខាងលើយុីហោ456 ដែលលួចបេីកសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ចុះបង្រ្កាបដោយឃាត់មនុស្ស០៥នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន ។

ក្រោយពីបញ្ចប់ប្រតិបត្តិការនេះរួច ទីតាំងនេះ ត្រូវបានបិទជាបណ្ដោះអាសន្ន ។ រីឯមនុស្សស្រីចំនួន០៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញដឹកបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដេីម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.