​យោង​តាម​ការ​ប្រកាស​លើ​គណនី​ IG របស់​តារា​សម្ដែង​ល្បី​ Pancake Khemanit Jamikorn បាន​បង្ហោះ​ចែក​រំលែក​ជា​សាធារណៈ​​​កាល​ពី ​៣​ម៉ោង​មុន​នេះ​ថា ​រូប​កញ្ញា​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ហើយ​ខណៈ​នេះ​កំពុង​​ស្ថិត​ក្នុង​​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​​នៅ​មន្ទីរពេទ្យ​។​

សូមចុច​អាន​ ចត្តាឡីស័ក​១៤​ថ្ងៃ​ក្រោយ Violette ​ទៅ​ច្រៀង​នៅ​ក្លិប​កម្សាន្ត​​មាន​អ្នក​កើត​ជំងឺ​ Covid-19 ទៅ​ចូល​រួម​!

កញ្ញា​ Pancake បាន​រៀបរាប់​​ឱ្យ​ដឹង​ថា​​សមាជិក​ក្នុង​គ្រួសារ​កញ្ញា​បាន​ឆ្លង​​ជំងឺ​កូវីដ​-១៩​ ហើយ​បាន​ដឹង​លទ្ធផល​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​ ២០២១ នៅ​ពេល​ដឹង​ដំណឹង​នេះ​ភ្លាម​​កញ្ញា​ក៏​បាន​ប្រញាប់​​ទៅ​​ពិនិត្យ​សុខភាព​ហើយ​នៅ​ថ្ងៃ​ទី​២៧​ ពេល​រសៀល​លទ្ធផល​បាន​ចេញ​មក​បញ្ជាក់​ថា​កញ្ញា​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ ដូចគ្នា​ ដូច្នេះ​កញ្ញា​ក៏​បាន​ចូល​ទៅ​ព្យាបាល​​អាការៈ​ជំងឺ​នេះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

ក្នុង​នោះ​តារា​សម្ដែង​ស្រី​​ឯករាជ្យ​រូប​នេះ​ក៏​បាន​បង្ហាញ​ Timeline ទីតាំង​ដែល​ខ្លួន​បាន​ទៅ​ ដើ​ម្បី​ឱ្យ​​មនុស្ស​ដែល​មាន​ពាក់ព័ន្ធ​នឹង​កញ្ញា​ដោយ​ផ្ទាល់​ និង​ ដោយ​ប្រយោល​បាន​ត្រៀម​លក្ខណៈ​ និង​ តាម​ដាន​អាការៈ​ជា​បន្ត​ទៀត​​ផង​ដែរ​៕​

Telegram-Troryorng
Share.