
កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រកាសរកឃើញក្រុមទទួលបានចំណាត់ថ្នាក់លេខ ១ពីការប្រកួតកីឡាអេឡិចត្រូនិកជម្រុះជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023 លើវិញ្ញាសា Mobile Legends: Bang Bang គឺក្រុម Burn x Flash ផ្នែកបុរស និងក្រុម DG Angelz ផ្នែកនារី ។
ក្រោយរកឃើញនេះដែរ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះសម្រាប់វិញ្ញា Mobile Legends: Bang Bang ផ្នែកបុរសត្រូវបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយការប្រកួតផ្នែកនារីចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមដែលឈ្នះជ្រើសរើសយក៤ក្រុមសម្រាប់ការប្រកួតជុំចុងក្រោយ។ ខណ:ការប្រកួតកាលពីថ្ងៃទី២៥-២៦ បានរកឃើញជើងឯកក្រុម Burn x Flash ផ្នែកបុរស និងក្រុម DG Angelz ផ្នែកនារី។

សម្រាប់វិញ្ញាសាប្រកួតកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ CAMSCO បានសហការជាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដាក់បញ្ជូលចំនួន៦ប្រភេទ ស្មើនឹង៩វិញ្ញាសា។ រួមមាន AK2 មាន២វិញ្ញាសា (ក្រុមបុរស និងឯកត្តជនបុរស), BUBG មាន២វិញ្ញាសា (ក្រុមបុរស និងឯកត្ត ជនបុរស), Mobile Legends: Bang Bang មាន២វិញ្ញាសា (ក្រុមបុរស និងក្រុមនារី), League of Legends: Wild Rift មាន១វិញ្ញាសា (ក្រុមបុរស), Valorant មាន១វិញ្ញាសា (ក្រុមបុរស), Cross Fire មាន១វិញ្ញាសា (ក្រុមបុរស)។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើនៅកម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ (32nd SEA Games) នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹង ធ្វើ ឡើង ពី ថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕


