
ទំព័រប្រតិទិនថ្មីត្រូវបានបើកជាផ្លូវការ ឆ្នាំ២០២៣ នៅពេលនិយាយពីរឿងដំបូងដែលប្រជាជនរំឭកដល់មុនគេនោះ គឺ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។
បើគិតសរុបចាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម បានបង្កើតឡើងគឺមានប្រទេសចំនួន ១១បានចូលរួម ដោយថៃជាអ្នករកបានមេដាយច្រើនជាងគេគឺ ៦ ៤៧២គ្រឿង តាមពីក្រោយ ឥណ្ឌូនេស៊ី ៥ ៥៥០គ្រឿង លេខ៣ ម៉ាឡេស៊ី ៤ ៤៣៥គ្រឿង។ ខណ:ប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ក្នុងតារាងមេដាយសរុបមាន ៥០៥គ្រឿង។
តារាងមេដាយប្រទេសទទួលបានចាប់តាំងពីឆ្នាំដំបូងដល់បច្ចុប្បន្ន៖

ព្រឹត្តិការណ៍ស៊ីហ្គេមនេះដែល ត្រូវបានធ្វើឡើងជាលើកដំបូងនៅឆ្នាំ ១៩៥៩ ជាលទ្ធផល ម្ចាស់ផ្ទះថៃ ឈរនៅលើគេនៃតារាងមេដាយសរុបពោលគឺ រកបានមេដាយសរុប ៧៧គ្រឿង ក្នុងនោះមេដាយមាស ៣៥គ្រឿង, មេដាយប្រាក់ ២៦គ្រឿង និងមេដាយសំរឹទ្ធ ១៦គ្រឿង។ តាមពីក្រោយដោយ មីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ២, សិង្ហបុរី នៅលេខ៣, ម៉ាឡេស៊ី លេខ៤, វៀតណាម លេខ៥ និងឡាវ លេខ៦។

សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាបានបញ្ជូលគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួម មានប្រតិភូកីឡាករកម្ពុជាចំនួន ៥៥០នាក់លើប្រភេទកីឡាចំនួន ៣៣មាន ២៩៥វិញ្ញាសា លទ្ធផលកម្ពុជាទទួលបានមេដាយសរុប ៦៣គ្រឿង មេដាយមាស៩គ្រឿង, ប្រាក់ ១៣គ្រឿង, និងសរឹទ្ធ ៤១គ្រឿង ស្ថិកក្នុងចំណាត់ថ្នាក់ទី៨។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពី ថ្ងៃ ទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើក ទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

