សិក្ខាសាលាអន្តរជាតិលើកដំបូងសហការរៀបចំឡើងដោយក្រុមហ៊ុនបណ្ដុះបណ្ដាលវិបស្សា-VIPASSA និងក្រុមហ៊ុនបណ្ដុះបណ្ដាលសិង្ហបុរី JENSEN SIAW INTERNATIONAL ដែលមានការចូលរួមពីវាគ្មិនកិត្តិយសកម្ពុជាយើងជាច្រើនអង្គនាក់និងវាគ្មិនកិត្តិយសអញ្ជេីញមកពីប្រទេសសិង្ហបុរីដោយផ្ទាល់ក្នុងថ្ងៃអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ។

សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងជាភាសាអង់គ្លេសនិងមានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈទៅលើវិធីសាស្រ្តងាយៗដើម្បីទទួលបានសុខសុភមង្គលពិតប្រាកដ និងចែករំលែកបទពិសោធន៍ជាក់ស្ដែងស្ដីពីការអប់រំផ្លូវចិត្ត និងធ្វើឱ្យចិត្តមានថាមពល មានភាពស្ងប់សុខ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងគុណភាពជីវិត ភាពរីកចម្រើននៃការងារ និងសេចក្ដីសុខក្នុងសង្គមគ្រួសារ។

  • សិក្ខាសាលា៖ នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣(ទិវាសិទ្ធិនារីអន្តរជាតិ)
  • ទីតាំង៖ CJCC Phnom Penh (Cambodian-Japan Cooperation Center)
  • វេលាម៉ោង៖ ២:00 ដល់ ៥:00 នាទី រសៀល

ចូលរួមដោយសេរី! ចំនួនមានកំណត់៖ បងប្អូនអាចចុះឈ្មោះនិងចូលក្រុមតេឡេក្រាមសិក្ខាសាលាទីនេះបាន:

Share.