ស្ត្រី ១នាក់បានស្លាប់ និងប្តីរបួសដោយសារខ្យល់កន្ទ្រាក់បានបោកបក់យ៉ាងខ្លាំងនៅក្នុងខេត្តបាត់ដំបងបណ្តាលឲ្យរលំផ្ទះសង្កត់លើ។

គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង ៣:០០នាទីរសៀល ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចនៅក្នុងភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពពីពលរដ្ឋនិងអាជ្ញាធរបានឲ្យដឹងថា គ្រួសាររងគ្រោះខ្លាំងក្នុងចំណោមគ្រួសារផ្សេងទៀតខាងលើជាស្ត្រីអាយុប្រមាណ ៦៧ឆ្នាំបានស្លាប់ដោយសារផ្ទះរលំសង្កត់លើ ចំណែកឯបុរសជាប្តីឈ្មោះញឹម រតនា អាយុ ៦៨ឆ្នាំ រងរបួសត្រូវបញ្ជួនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ឥទ្ធិពលខ្យល់កន្ត្រាក់នៅរសៀលនេះក៏បានបង្កឲ្យផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនទៀតរងការខូចខាតធ្ងន់ និងស្រាល។

ចំណែកផ្ទះឈើប្រក់ស័ង្កសីរបស់ជនរងគ្រោះបានរលំទាំងស្រុង និងខូចខាតម៉ូតូចំនួន ២គ្រឿងផងដែរ៕

អត្ថបទ៖ដំបងក្រញូង

Share.