ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំង នគរបាលជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី សញ្ចរកម្មមានស្ថានទម្ងន់ទោស ។ស្ត្រីជនសង្ស័យមានឈ្មោះ នាង សារឿន ភេទស្រីអាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ ភូមិស្ទឹងជ្រៅ ឃុំព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ទីតាំងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ456 ដែលលួចបេីកបម្រើសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំង នគរបាលជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្មក់ បង្រ្កាបដោយនៅក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ១នាក់ដកហូតវត្ថតាងពាក់ព័ន្ធមួយចំនួន និង ជួយសង្គ្រោះជនរងគ្រោះ៤នាក់ ប្រគល់ទៅ មន្ទីរសង្គមកិច្ច ។

ប្រតិបត្តិការ បង្រ្កាបខាងលេីនេះ ធ្វេីឡេីងកាលពីវេលា ម៉ោង ៨យប់ ថ្ងៃសុក្រ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ស្ថិត នៅក្បែរស្តុបក្បាលថ្នល់ ស្ថិតនៅ តាម បណ្ដោយ ផ្លូវ ២៧១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ចតុមុខ

Share.