តារា​ចម្រៀង​ និង​ជា​ពិធីការិនី​ដ៏​លេច​ធ្លោ​ កញ្ញា​ សុភក្ត្រ កុសុម៉ា​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ព្រម​ជា​មួយ​នឹង​ពាន​ប្រាក់​ (Bronze Creator Award) ដែល​បាន​ខ្លួន​បាន​ទទួល​ពី​ YouTube ព្រម​ជាមួយ​នឹង​សំណេរ​ខ្លី​ដោយ​ក្ដី​ជឿជាក់​។

សូមចុច​អាន​ PeyPey Dy ត្រូវ​ កុសុម៉ា​ នាំ​មនុស្ស​ពិសេស​ម្នាក់​មក​ Surprise តាម​ផ្លូវ​រហូត​ដល់​គាំង​កណ្ដាល​ទី!

រូប​ថត​មួយ​សន្លឹក​​ព្រម​ជាមួយ​នឹង​ពាន​​ពណ៌​ប្រាក់​ដែល​កញ្ញា​ កុសុម៉ា បាន​ទទួល​ពី​ YouTube កញ្ញា​បាន​បង្ហោះ​ចែក​រំលែក​ឱ្យ​អ្នក​គាំទ្រ​ និង​ អ្នក​ស្គាល់​កញ្ញា​ បាន​ដឹង​និង​ជួយ​ត្រេក​អរ​កញ្ញា​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ​ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​កញ្ញា​ក៏​បាន​សរសេរ​រៀបរាប់​ខ្លី​ដែរ​ថា​៖

«ការ​ខិត​ខំ​ប្រឹងប្រែង​នឹង​ហុចផល​នៅ​ថ្ងៃ​ណា​មួយ​ អបអរសាទរ​ខ្លួន​ឯង​ និង​ សូម​អរគុណ​បង​ប្អូន​នូវ​ការ​ស្រលាញ់​ពេញ​ចិត្ត​ក្មេង​ស្រី​ដ៏​តូច​ច្រឡឹង​ម្នាក់​នេះ​»

Bronze Creator Award ដែល​កញ្ញា​ សុភក្ត្រ កុសុម៉ា​ ទទួល​បាន​នេះ​គឺ​​បាន​មក​ដោយ​សារ​ Channel ផ្ទាល់​ខ្លួន​របស់​កញ្ញា​ដែល​មាន​ឈ្មោះ​ថា​​ Sopheak Kosoma (ឈ្មោះ​កញ្ញា​សរសេរ​ជា​ភាសាអង់គ្លេស​) ធ្វើ​គ្រប់​លក្ខខណ្ឌ​របស់​ YouTube មាន​ចំនួន​អ្នក​ Subscribe គ្រប់​ចំនួន​១០០K ដោយ​ពេល​នេះ​កញ្ញាមាន​ចំនួន​ Subscribers ចំនួន ១០២K ហើយ​។

គួរ​ដឹង​ដែរ​បច្ចុប្បន្ន​ សុភក្ដ្រ​ កុសុម៉ា បាន​បង្កើត​កម្មវិធី​​អនឡាញ​ (Content Online) ជា​ច្រើន​ នៅ​លើ​បណ្ដាញ​សង្គម​ Facebook ក៏​ដូ​ចជា​ YouTube ដែល​កម្មវិធី​របស់​កញ្ញា​ភាគ​ច្រើន​ទទួល​បាន​​ជោគជ័យ​ខ្លាំង​ ក្នុង​នោះ​មាន​កម្មវិធី​ Love and Laugh Talk Show , Jeng Or (ចឹងហ្អ៎) និង Sunday Drive ជា​ដើម៕

Telegram-Troryorng


Share.