ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត សេរីទំនើបម៉ាក BMW បើកក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត ព្រូសពីក្រោយ ដែលកំពុងឈប់ចាំស្តុបយ៉ាងពេញទំហឹង បណ្តាលឲ្យ រថយន្តទាំង២គ្រឿងរងការខូចខាត យ៉ាងដំណំដូចគ្នា។
ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ០៣:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវ អង់ឌួង កែងផ្លូវព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីទីតាំងកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់ បេីករថយន្ត ម៉ាកព្រូស ពណ៌ទឹកសមុទ្រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AY-1628 ដែលធ្វើដំណើរទិសដៅ ពី កេីតទៅលិច កំពុងតែឈប់រងចាំស្តុប ស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាក BMW ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-5897 មកបុកចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយរថយន្ត ព្រូស រងការខូចខាត ខ្ទេចមួយកំណាត់ខាងក្រោយ នឹង រថយន្តម៉ាក BMW រងការខូចខាត ខ្ទេចផ្នែកខាងមុខ យ៉ាងដំណំ។

ក្រោយកេីតហេតុភាគីខាងរថយន្តបង្ក BMW បានទទួលខុសដោយព្រមចេញថ្លៃខូចខាត ជូនរថយន្តព្រូស ដេីម្បីបញ្ចប់រឿងនៅនឹង កន្លែងកេីតហេតុ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.