ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អាមេរិក​ខាងត្បូង 2021 Copa América ដែល​កំពុង​តែ​រៀបចំ​នៅ​ប្រទេស​ប្រេស៊ីល បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​ហើយ ក្រោម​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា​ឆ្នាំ​២០២១ នេះ។

ដូច្នេះ​ក្រុម​ខ្លាំង​នៅ​ពូល A មាន៖
១) អាហ្សង់ទីន
២) អ៊ុយរុយហ្គាយ
៣) ប៉ារ៉ាហ្គាយ
៤) ស៊ីលី
ចំណែក​ក្រុម​ខ្លាំង​ពូល B មាន៖
១) ប្រេស៊ីល
២) ប៉េរូ
៣) កូឡុំប៊ី
៤) អេក្វាឌ័រ

គូ​ប្រកួត​​ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​៨ក្រុម​ចុងក្រោយ​មាន៖
-២ កក្កដា ២០២១ ប៉េរូ Vs ប៉ារ៉ាហ្គាយ ម៉ោង​៤​ព្រឹក​
-២ កក្កដា ២០២១ ប្រេស៊ីល Vs ស៊ីលី ម៉ោង​៧ព្រឹក
-៣ កក្កដា ២០២១ អ៊ុយរុយហ្គាយ Vs កូឡុំប៊ី ម៉ោង​៥ព្រឹក
-៣ កក្កដា ២០២១ អាហ្សង់ទីន Vs អេក្វាឌ័រ ម៉ោង​៨ព្រឹក

ក្រោយ​ចប់​វគ្គ​ជម្រុះ​តាម​ពូល​នេះ រក​ឃើញ​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ គឺ៖
-Lionel Messi អាហ្សង់ទីន រក​បាន​៣គ្រាប់
-Neymar ប្រេស៊ីល រក​បាន ២គ្រាប់
-Eduardo Vargas ឈីលី រក​បាន ២គ្រាប់
-Ayrton Preciadoអេក្វាឌ័រ រក​បាន ២គ្រាប់
-André Carrillo ប៉េរូ រក​បាន ២គ្រាប់
-Ángel Romero ប៉ារ៉ាហ្គាយ រក​បាន ២គ្រាប់
-Erwin Saavedra បូលីវី រក​បាន ២គ្រាប់
-Edinson Cavani អ៊ុយរុយហ្គាយ រក​បាន ២គ្រាប់
-Alejandro Gómez អាហ្សង់ទីន រក​បាន ២គ្រាប់

​ពានរង្វាន់ 2021 Copa América ​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។ ពានរង្វាន់​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូលីវី ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.