អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសីទសកម្មភាពនយោបាយអភិរក្សនៅរដ្ឋ Maryland កាលពីថ្ងៃ សៅរ៍ ថា «លោក ចូ បៃដិន កំពុងដឹកនាំអាមេរិកចូលទៅក្នុងការវង្វេងវង្វាន់»។ លោក ត្រាំ បន្ថែមការសន្យាថា នឹងឈប់ខ្ជះខ្ជាយលុយរបស់ប្រជាជនដែលខិតខំបង់ពន្ធឲ្យអាមេរិកលើសង្រ្គាមបរទេសដ៏ឆោតល្ងង់ នៅពេលដែលលោកទទួលបានការគាំទ្រ សម្រាប់ការត្រឡប់មក ជាអ្នកនយោបាយដ៏មានសក្ដានុពលនៅឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ អាទិត្យ ទី ០៥ ខែ មីនា ឆ្នាំ ២០២៣។

លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថារយៈពេលជិត ២ម៉ោង នៅក្នុងការជួបជុំអភិរក្សប្រចាំឆ្នាំនៅឯ Gaylord National Resort ដោយអះអាងថា «ខ្ញុំជាប្រធានាធិបតីតែ ១គត់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលមិនមានសង្រ្គាម ប្រទេសបានរីកចម្រើន គ្មានអ្នកស្លាប់ គ្មានទីក្រុងដែលត្រូវបានបំផ្លាញ ដែលមិនអាចបង្កើតឡើងវិញបានឡើយ»។

កាលពីខែ មុន លោក ត្រាំ បានសន្យាថា នឹងទូរស័ព្ទទៅទីក្រុងម៉ូស្គូ និង ទីក្រុងកៀវ ភ្លាមៗ ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ ដោយទទូចថា លោកដឹងច្បាស់ពីអ្វីដែលត្រូវប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង មេដឹកនាំអ៊ុយក្រែន លោក វូលូឌីមៀ ហ្សេលេនស្គី ឲ្យបញ្ឍប់ជម្លោះ។

ជាថ្មីម្ដងទៀត លោកបានបញ្ជាក់កាលពីថ្ងៃ សៅរ៍ ថា «ខ្ញុំដឹងថាត្រូវនិយាយអ្វី។ មុនពេលខ្ញុំមកដល់ការិយាល័យរាងពងក្រពើ ខ្ញុំនឹងធ្វើឲ្យសង្រ្គាមដ៏មហន្ដរាយរវាងរុស្ស៊ី និង អ៊ុយក្រែន ត្រូវបានបញ្ចប់…ខ្ញុំនឹងដោះស្រាយបញ្ហា ហើយខ្ញុំនឹងដោះស្រាយឲ្យបានឆាប់រហ័ស ហើយវានឹងមិនចំណាយពេលយូរច្រើនជាង ១ថ្ងៃ ឡើយ»។

ក្នុងពេលជាមួយគ្នានោះ លោក ត្រាំ បានស្ដីបន្ទោសលោក បៃដិន ចំពោះការខ្ជះខ្ជាយប្រាប់រាប់ពាន់លានដុល្លារអាមេរិក ដែលជាប់ពាក់ព័ន្ធជាជាងបង្ខំសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន ឲ្យទៅធនាគារ Kiev។

លោក ត្រាំ បានប្រកាសថា «យើងនឹងមិនត្រឡប់ទៅគណបក្សដែលចង់ផ្ដល់ប្រាក់គ្មានដែនកំណត់ ដើម្បីប្រយុទ្ធជាមួយសង្រ្គាមបរទេសដែលជាសង្រ្គាមគ្មានទីបញ្ចប់នោះទេ នោះគឺជារឿងឆោតល្ងង់»។

លោក ត្រាំ បានព្រមានជនជាតិអាមេរិកថា «ពួកគេកំពុងប្រឈមមុខនឹងពេលវេលាដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសយើង ហើយ ចូ បៃដិន កំពុងនាំយើងឲ្យភ្លេចខ្លួន ដោយអះអាងថា ពិភពលោកនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមលោកលើកទី៣ ក្នុងពេលឆាប់ៗនេះ ប្រសិនបើអ្វីមួយមិនកើតឡើងលឿនទេ»។

យ៉ាងណាម៉ិញ លោក ត្រាំ នៅតែបន្ដអះអាងថា «ខ្ញុំគឺជាបេក្ខជនតែមួយគត់ដែលអាចធ្វើការសន្យាពីរឿងនេះ ខ្ញុំនឹងការពារសង្រ្គាមលោកលើកទី៣»។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក ត្រាំ បានអំពាវនាវម្ដងហើយម្ដងទៀតឲ្យសហរដ្ឋអាមេរិកដឹកនាំផ្លូវក្នុងការចរចាដំណោះស្រាយសន្ដិភាពនៅអ៊ុយក្រែន ខណៈដែលបានផ្ទុះឡើងនូវវិធីដែល លោកប្រធានាធិបតី ចូ បៃដិន បានដោះស្រាយជម្លោះ។ លោក ត្រាំ ក៏បានថ្កោលទោសការសន្យារបស់អាមេរិកក្នុងការបញ្ចូនរថក្រោះ M1 Abrams ទៅកាន់អ៊ុយក្រែន ដោយនិយាយថា «ទង្វើនេះអាចនាំមកនូវសង្រ្គាមនុយក្លេអ៊ែរ ខណៈទីក្រុងម៉ូស្គូ នៅតែបន្ដទទូចថា ការបញ្ជូនអាវុធធ្វើឲ្យលោកខាងលិចក្លាយជាភាគីផ្ទាល់ចំពោះអរិភាព»៕

ប្រភព៖ RT

Share.