បន្ទាយមានជ័យ៖ រយៈពេល១ថ្ងៃ មាន២ករណីលង់ទឹកស្លាប់ក្មេងប្រុស៣នាក់ លង់ទឹកស្រះស្លាប់២នាក់ និងលង់ទឹកស្ទឹងស្លាប់ម្នាក់នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នៅខេត្តបន្ទាយមានជ័យ។


ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១១.៣០នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣មានក្មេងម្នាក់លង់ទឹកស្ទឹងស្លាប់មានឈ្មោះ ធឿន ចាន់ ភេទប្រុសអាយុ០៥ឆ្នាំឪពុកម្តាយរស់នៅភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី។មូលហេតុក្មេងប្រុសលង់ទឹកស្ទឹងស្លាប់គឺត្រឡប់ពីសាលារៀនហើយចុះលេងទឹកស្ទឹងបណ្តាលលង់ទឹកស្លាប់។


ចំពោះករណីទី២វិញ បានកើតឡើងកាលពីម៉ោង៦,២០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ មានក្មេងប្រុស២នាក់បានលង់ទឹកស្រះស្លាប់មាន១.ឈ្មោះ ម៉េង លីហួរ ភេទប្រុសអាយុ៥ឆ្នាំ ២.ឈ្មោះ ភស្ស លីហាន ភេទប្រុសអាយុ៥ឆ្នាំនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ មូលហេតុក្មេងប្រុសលង់ទឹកស្រះស្លាប់បណ្តាលមកពីជនរងគ្រោះនាំគ្នាទៅបោកខោអាវ និងចុះទៅលេងទឹកទើបបណ្តាលលង់ទឹកស្រះស្លាប់ដែលបាត់នៅម៉ោង៥ល្ងាច។


ចំពោះក្មេងដែលលង់ទឹកស្លាប់២ករណីស្លាប់៣នាក់រយៈពេលតែ១ថ្ងៃមានស្រុកមង្គលបូរី១ករណីស្លាប់១នាក់ ស្រុកអូរជ្រៅ មាន១ករណីស្លាប់២នាក់ ក្រោយពេលមន្ត្រីជំនាញចុះពិនិត្យរួចហើយប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីយ៍៕

អត្ថបទ៖ប៉ោយប៉ែត

Share.