យ៉ាងហោចមានកម្មករ កម្មការិនីរោងចក្រ ប្រជាពលរដ្ឋ និងអ្នកលក់ដូរ សរុបចំនួន ១១នាក់ បានឆ្លងជំងឺកូវីដ១៩ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យកំពុងបន្ដយកសំណាកអ្នកពាក់ព័ន្ធប្រមាណជា ២៨នាក់ នាថ្ងៃទី២៨ ខែមិថុនា ២០២១នេះ។

ប្រភពពីក្រុមគ្រូពេទ្យ បានឲ្យដឹងថា អ្នកចូលរួមយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាកម្មកររោងចក្រ ប្រជាពលរដ្ឋ អ្នកលក់ដូរ ដែលស្នាក់នៅជុំវិញទីតាំងយកសំណាក ក្នុងមូលដ្ឋានសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ៕

អត្ថបទ៖ តាតុង​ ពោធិសែនជ័យ

Share.