បន្ទាប់ពីលទ្ធផលនៃការចាប់ឆ្នោតពានរង្វាន់ Merlion Cup 2023 យុវជនអាយុក្រោម២២ឆ្នាំ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយម៉ាឡេសុី ខណ:ក្រុមម្ចាស់ផ្ទះសិង្ហបុរី និងត្រូវប្រកួតជាមួយ ហុងកុង នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ នៅ​កីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា)

បើយោងតាមការបញ្ជាក់របស់ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានកំណត់គោដៅយ៉ាងហោចណាស់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ គឺដណ្តើមឱ្យបានមេដាយប្រាក់ ឬមាស។

ខណ:លោក E. Elavarasan គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) បាននិយាយថា៖«ឥឡូវនេះជាមួយនឹងក្រុមគ្រូបង្វឹកថ្មី យើងចង់បានសមិទ្ធិផលល្អជាងនេះ យ៉ាងហោចណាស់វគ្គផ្តាច់ព្រ័ត្រនៅស៊ីហ្គេម វាមានសារៈសំខាន់ណាស់ពីទីនោះ យើងអាចគិតពីជំហានបន្ទាប់។ យើងគួរតែមានគោលដៅជាក់លាក់មួយ ដើម្បីឱ្យកីឡាករ និងគ្រូបង្វឹកមានការតាំងចិត្ត»។

ចាប់តាំងពីចូលរួមស៊ីហ្គេមដំបូងនៅ១៩៧៧ ក្រុមជម្រើសជាតិម៉ាឡេស៊ី ធ្លាប់ឈ្នះមេដាយមាស៦លើក ប្រាក់៦លើក និងសំរិទ្ធិ៧លើក សរុប១៩គ្រឿង ក្នុងវិញ្ញាសាបាល់ទាត់ផ្នែកបុរស។

បច្ចុប្បន្នU22ម៉ាឡេស៊ី បានបញ្ចប់ការសាកល្បងកីឡាករចំនួន២៥នាក់ ក្នុងដំណាក់កាលទី២ នៃជំរំហ្វឹកហាត់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែកុម្ភៈ ដែលមានកីឡាករតែ៣នាក់ប៉ុណ្ណោះពីដំណាក់កាលទី១ កាលពីខែវិច្ឆិកា មុនត្រូវបានកោះហៅលើកនេះ៕

Share.