ក្រៅពីកម្ពុជា ប៉ះមីយ៉ាន់ម៉ា នៃពានរង្វាន់ AFC U20 Woman’s Asian Cup វគ្គជម្រុះជុំទី១ នៅ​ថ្ងៃ​នេះ ក៏​មាន​ ៣គូ​ផ្សេងទៀត ដែល​នឹង​ធ្វើ​ការ​ប្រកួត​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ​។

ក្នុង​នោះ​ ៣គូ​ផ្សេងទៀត មាន​ដូច​ជា៖

  • ពូលA៖ ចិន ប៉ះ ហ្វីលីពីន នៅកីឡដ្ឋានជាតិឡាវ វេលាម៉ោង ៤:០០នាទីតទៅ
  • ពូលA៖ ឡាវ ប៉ះ ហុងកុង នៅកីឡដ្ឋានជាតិឡាវ វេលាម៉ោង ៧:០០នាទីតទៅ
  • ពូលE៖ ថៃ ប៉ះ អ៊ូសបេគីស្ថាន កីឡដ្ឋាន Buriram City វេលាម៉ោង ៨:០០នាទីតទៅ

ខណ:ក្នុងពូល G ជំនួបរវាងក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ កម្ពុជា ប្រកួត​ជាមួយ​ក្រុម​នារី​អាយុ​ក្រោម ២០ឆ្នាំ មីយ៉ាន់ម៉ា ការប្រកួតពានរង្វាន់ AFC U20 Woman’s Asian Cup វគ្គជម្រុះជុំទី១ នៅថ្ងៃទី៨ ខែមីនានេះ វេលាម៉ោង ៤:០០នាទីរសៀល កីឡដ្ឋាន ស្មាត អ អេស​ អិន (Smart RSN)។

សម្រាប់ព័ត៌មានទូទៅអំពីសំបុត្រទស្សនាការប្រកួត កម្ពុជា ប៉ះ មីយ៉ាន់ម៉ា ៖

  • តំបន់មានតំបូល៖ ១០,០០០រៀល
  • តំបន់គ្មានដំបូល៖ សំបុត្រចូលរួមឥតគិតថ្លៃ (Free Entry Pass)៕

Share.