កាលពីថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ពានរង្វាន់បាល់ទាត់ Svay Rieng Cup U15 បានចាប់ផ្តើមដំណើរការប្រកួតវគ្គជំរុះក្នុងពូល នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយក្រុមបាល់ទាត់ក្នុងពូល ក ធ្វើការប្រកួត៣គូ រួមមានលទ្ធផលដូចខាងក្រោម៖
– ក្រុមព្រះខ័នរាជស្វាយរៀង (U15) 2 – 3 RED BULL U15
– យុវជនសង្កាត់ស្វាយតឿ 1-1 សសយក ស្រុករមាសហែក
– គោព្រៃ ភូមិស្វាយធំ 0-0 សសយក ស្រុករំដួល។

ក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន២១ក្រុម បែងចែកជា៤ពូល រួមមាន៖
– ពូល ក មាន៦ក្រុម ( ព្រះខ័នរាជស្វាយរៀង U15, RED BULL U15, យុវជនសង្កាត់ស្វាយតឿ, សសយក ស្រុករមាសហែក, គោព្រៃ ភូមិស្វាយធំ, សសយក ស្រុករំដួល)
– ពូល ខ មាន០៥ក្រុម (ដារ៉ូពិទូ Sports FC, ភូមិហ៊ីង, MST FC, សសយក ស្រុកស្វាយជ្រំ, ត្នោត FC)
– ពូល គ មាន៥ក្រុម (យុវជនគគីរសោម U15, UNITED SEZ U15, សសយក ស្រុកចន្ទ្រា, សសយក ស្រុកស្វាយទាប, សសយក ស្រុកកំពង់រោទិ៍)
– ពូល ឃ មាន៥ក្រុម (សសយក ក្រុងស្វាយរៀង, យុវជនជីភូ, យុវជនសាមគ្គី U15, យុវជនចុងព្រែក, ពិសីព្រែកប្រសូត)។

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង១ថ្ងៃប្រកួតចំនួន៣ប្រកួត គូទី១ចាប់ផ្តើមវេលាម៉ោង ៨:០០នាទីព្រឹក គូទី២ វេលាម៉ោង២:០០រសៀល និងគូទី៣ វេលាម៉ោង ៤:០០រសៀល។ ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ៨ ខែមីនា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៣ និងវគ្គខ្វែងប្រកួតថ្ងៃ៦ ខែឧសភា រហូតដល់ថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៣។

គួរដឹងថាពានរង្វាន់បាល់ទាត់ SvayRieng Cup U15 លើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕

Share.