សិល្បៈអន្តរជាតិ៖ អស់​រយៈពេល​ជាច្រើន​ទស្សវត្សរ៍​មកហើយ សាកសព​សត្វ​ចម្លែក​មួយ​ដែលមាន​ភិនភាគ​ស្រដៀង​នឹង​នាង​មច្ឆា​តូច ត្រូវបាន​ប្រជាជន​ជប៉ុន​គោរពបូជា​នៅ​ប្រាសាទ​អា​រ៉ា​ម​មួយ​ក្នុង​ទីក្រុង Asakuchi ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដាក់​ការសង្ស័យ​ជា​យូរណាស់​មកហើយ​ថា តើ​សាកសព​ស្វិត​ក្រៀម​ដូចជា​ម៉ាំ​មី​នាង​មច្ឆា​មួយ​នេះ មាន​លើ​ភព​ផែន​ពិតមែន ឬ​គ្រាន់តែ​ជាការ​បង្កើតឡើង​ដោយ​មនុស្ស?

សាកសព​ម៉ាំ​មី​នាង​មច្ឆា មានការ​អះអាងតៗគ្នា​ថា បាន​រកឃើញ និង​ចាប់បាន​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងក្រៅ​កោះ Shikoku ចន្លោះ​ឆ្នាំ 1736 និង 1741 ដោយ​សាកសព​សត្វ​ចម្លែក​ដ៏​ល្បីល្បាញ​នេះ ត្រូវបាន​រក្សាទុក​នៅ​អា​រ៉ា​ម Enjuin ក្នុង​ទ្រី​កុង Asakuchi អស់​រយៈពេល​ជាង 40 ឆ្នាំ​មកហើយ។ ភ្ញៀវ​ទេសចរណ៍ និង​ប្រជាជន​នៅក្នុង​តំបន់​បាន​ជឿថា​អដ្ឋិធាតុ​មួយ​នេះ នឹង​នាំ​សំណាង​ដល់​ពួកគេ ទើបបានជា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​អ្នក​មក​បន់ស្រន់​នាង​មច្ឆា​មិនចេះ​ដាច់។

គ្រប់គ្នា​តែងតែ​និយាយថា សត្វ​ចម្លែក​អរូបី​រូបរាងតូចៗទាំងនេះ គឺជា​សត្វ​អមតៈ ហើយ​អ្នកណា​ដែល​ស៊ីសាច់​របស់​វា នោះ​ពួកគេ​នឹង​ទទួលបាន​នូវ​ជីវិត​អមតៈ ។ យ៉ាងណាមិញ ជំនឿ​នេះ​នៅ​មិនទាន់មាន​នរណាម្នាក់​បាន​សាកល្បង​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានស្នើ​ឱ្យមាន​ការពិនិត្យ​ឱ្យបាន​ហ្មត់ចត់​បន្ថែមទៀត ដើម្បី​បញ្ជាក់ថា វា​កើត​ពី​រឿងព្រេង​ប្រឌិត ឬ​ជា​រឿង​ពិតមែន។

កាលពី​ឆ្នាំ​មុននេះ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Kurashiki University of Science and the Arts ទទួលបាន​សិទ្ធ​អនុញ្ញាតិ​ឱ្យ​នាំ​នាង​មច្ឆា​ដ៏​អាថ៌កំបាំង​នេះ ពី​អា​រ៉ា​ម Enjuin ដើម្បី​ធ្វើការ​ចាប់ផ្តើម​វិភាគ រួមទាំង​ការ​ស្កែ​ន X-ray និង CT ស្កែ​ង និង​ពិនិត្យ​មីក្រូ​ទស្សន៍​អេ​ឡិច​ត្រុ​ង​ដើម្បី​ធ្វើការ​វិភាគ DNA ។

អ្វីដែល​គេ​កត់សម្គាល់​ជាដំបូង​អំពី​សំណាក​ទំហំ 12 អ៊ីង​គឺមាន​ក្បាល និង​ដងខ្លួន​របស់​សត្វ​ព្រូន​តូច និង​ពាក់កណ្តាល​ខាងក្រោម​សាកសព​នាង​មច្ឆា គឺជា​ការពិត ដែលមាន​បំណែក​ខ្លះ​ខ្វះ​គ្រោងឆ្អឹង។ គ្រោងឆ្អឹង រាងកាយ​ខាងក្រោម​សាកសព​នាង​មច្ឆា គឺមាន​សណ្ឋាន​ដូចជា​សត្វត្រីពិត។ រីឯ​សំណាក​ផ្សំចម្លែកៗនៃ​សំណ​ល់ពី​រូ​បរា​ស្វី​ត​ក្រៀម​របស់​នាង​មច្ឆា ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រុំ​ដោយ ក្រណាត់ ក្រដាស និង​កប្បាស ដើម្បី​បន្ត​តាមដាន​នៅពេល​ក្រោយ។

អ្នកវិទ្យាសាស្ត្រ​មួយចំនួន​ធ្លាប់បាន​សន្ម​ត់​ថា សាកសព​ស្វី​ត​ក្រៀម​របស់​នាង​មច្ឆា​ដែល​គ្រប់គ្នា​គោរពបូជា នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ដេរ​ក្បាល​របស់​សត្វ​ស្វា ត​ភ្ជាប់​ជាមួយ​ដងខ្លួន​របស់​ស​ត្វ​ត្រី ដែល​ជាការ​បំភ័ន្ត​ភ្នែក​មនុស្ស​ឱ្យ​ជឿ​ស្លុង​តាម​អ​បី​យ​ជំនឿ។ ការធ្វើ​តេស្ត​កាលពី​ឆ្នាំ​មុននេះ ក៏បាន​បង្ហាញថា វា​ពិតជា​ពិបាក​អះអាងថា អដ្ឋិធាតុ​របស់​នាង​មច្ឆា​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ដៃ​មនុស្ស ឬ​ជា​ការពិត​មិន​រឿងព្រេង។

អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ក្បាល​របស់​សត្វ​មច្ឆា មាន​លាប​ដោយ​ម្សៅ​ខ្សាច់​លាយ​ជាមួយ​ធ្យូង។ ថ្គាម និង​ធ្មេញ របស់​វា​ទំនងជា​យកចេញ​ពី​ធ្មេញ​របស់​ត្រី មំ​សាលី ហើយ​ក្រចក​របស់​វា​ត្រូវបាន​ផលិត​ចេញពី​សារធាតុ keratin

ទោះបីជា​គោលបំណង​ពិត​នៃ​ស្រាវជ្រាវ​លើ​សាកសព​របស់​នាង​មច្ឆា​នៅតែ​ជា​អាថ៌កំបាំង​ក៏ដោយ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ជឿថា ការរកឃើញ​ការពិត​នេះ មិនបាន​បញ្ឈប់​រាល់​ការ​បញ្ឆោត​របស់​មនុស្ស​ឱ្យ​ជឿថា សត្វ​ទេវ​កថា​របស់​ជប៉ុន​ដែ​ល​ពួកគេ​ជឿ​លើ​អ​បី​យ​ជំនឿ​ជីវិត​អមតៈ​តាមរយៈ​ការបរិភោគ​សត្វ​ចម្លែក​អស់នេះ។

យ៉ាងណាមិញ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​បានចេញ​ផ្សាយ​ការរកឃើញ​របស់ខ្លួន​កាលពីដើម​ឆ្នាំនេះ។ រហូតមកទល់​ឥឡូវនេះ​ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា នឹង​ទទួលបាន​ការពិសោធន៍​បន្តទៀត​ទៅលើ​សាកសព​សត្វ​មច្ឆា​ចំនួន 14 ផ្សេងទៀត ដែល​បាន​រកឃើញ​នៅ​ទូទាំងប្រទេស​ជប៉ុន ដើម្បី​យក​លិទ្ធ​ផល​មក​ប្រៀបធៀប​គ្នា៕

Share.