លោក Carlo Ancelotti

កាលពីពេលថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយជុំវិញបេក្ខភាពគ្រូបង្វឹក Real Madrid រដូវកាលក្រោយ ដើម្បីជំនួសកៅអីលោក Carlo Ancelotti ករណីមិនអាចជួយក្លិបឈ្នះពាន UEFA Champion League, Laliga ឬ Copa Del Rey នៅរដូវកាល ២០២២-២៣ នេះ។

បេក្ខភាពគ្រូបង្វឹកថ្មីរបស់ Real Madrid មានដូចជា៖
-Thomas Tuchel ជនជាតិអាល្លឺម៉ង់ បច្ចុប្បន្នទំនេរក្រោយចាកចេញពី Chelsea
-Mikel Arteta ជនជាតិអេស្ប៉ាញ គ្រូបង្វឹក Arsenal
-Raúl ជនជាតិអេស្ប៉ាញ អតីតខ្សែប្រយុទ្ធ Real Madrid
-Xabi Alonso ជនជាតិអេស្ប៉ាញ គ្រូបង្វឹក Bayer 04 Leverkusen។

ខណ:លោក Mikel Arteta បានឆ្លើយតបជុំវិញពាក្យចចាមអារ៉ាមខាងលើដូច្នេះថា៖«ខ្ញុំកំពុងផ្តោតទាំងស្រុងលើអ្វីដែលខ្ញុំកំពុងធ្វើនៅទីនេះ(នៅ Arsenal) ខ្ញុំមិនទាំងគិតអ្វីអស់រឿងទៅដឹកនាំ Real Madrid ប៉ុន្តែអនាគតមើលមិនឃើញនោះទេ»។

បច្ចុប្បន្ន Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta កំពុងស្ថិតនៅកំពូលតារាង Premier League ក្រោយឆ្លងកាត់២៦ប្រកួត ឈ្នះ២០ ស្មើ៣ និងចាញ់៣ មាន៦៣ពិន្ទុ ដាច់ក្រុមលេខ២ Man City ចំនួន៥ពិន្ទុ៕

លោក Mikel Arteta
Share.