ក្នុង​ចំណោម​ក្រុម​ចំនួន ១៤ដែល​បាន​ចូល​រួម​ប្រជែង​ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ មាន​ក្រុមចំនួន ៣ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ គិតត្រឹមសប្ដាហ៍ទី៤ ក្លិបបាល់ទាត់ វិសាខា, ណាហ្គាវើលដ៍ និង ភ្នំពេញក្រោន។

វិសាខា រកបាន ៧គ្រាប់ ឆ្លងកាត់ ៣ប្រកួត

  • ប្រកួតទី១៖ វិសាខា ២-១ ព្រៃវែង
  • ប្រកួតទី២៖ វិសាខា ៣-០ បឹងកេត
  • ប្រកួតទី៣៖ វិសាខា ២-០ គិរីវង់

ណាហ្គាវើលដ៍ រកបាន ១២គ្រាប់ ឆ្លងកាត់ ៤ប្រកួត

  • ណាហ្គាវើលដ៍ ៣-០ នគរបាលជាតិ
  • ISI ដង្កោសែនជ័យ ១-៣ ណាហ្គាវើលដ៍
  • ណាហ្គាវើលដ៍ ៦-០ សូលទីឡូអង្គរ
  • ព្រះខ័នរាជស្វាយរៀង ០-០ ណាហ្គាវើលដ៍

ភ្នំពេញក្រោន រកបាន ១១គ្រាប់ ឆ្លងកាត់ ៣ប្រកួត

  • ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ
  • ព្រះខ័នរាជស្វាយរៀង ០-១ ភ្នំពេញក្រោន
  • ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ

ខណ:សូលទីឡូអង្គរ គឺ​ជា​ក្រុម​តែ​មួយគត់​ដែល​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ក្នុង​ ការប្រកួត​ពានរង្វាន់ Cambodian League Cup 2023 ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៤សប្ដាហ៍​មក​នេះ។

ជំនួប៤ប្រកួត​របស់​ សូលទីឡូអង្គរ កន្លងមក៖

សប្ដាហ៍ទី១៖ សូលទីឡូអង្គរ ០-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន ស្មាត អ.អេស.អិន
សប្ដាហ៍ទី២៖ សូលទីឡូអង្គរ ០-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ហនុមាន
សប្ដាហ៍ទី៣៖ សូលទីឡូអង្គរ ០-៦ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
សប្ដាហ៍ទី៤៖ សូលទីឡូអង្គរ ០-២ នគរបាលជាតិ នៅកីឡដ្ឋាន ហនុមាន៕

កាលវិភាពប្រកួតសប្ដាហ៍ទី៥

Share.