ពានរង្វាន់​បាល់ទះ​ជើង​ឯក​​ប្រទេស​វៀតណាម​ វិញ្ញាសា​ផ្នែក​បុរស​កំពុង​​ប្រកួត​ជម្រុះ​តាម​ពូល ខណៈ​​កីឡាករ វៀន វាសនា របស់​កម្ពុជា កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Lavie Long An ដែល​ជា​​សមាជិក​ក្នុង​ពូល B។

អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​គឺ​ក្រុម Lavie Long An បាន​ចាញ់​ក្រុម Ninh Bình LVPB ដែល​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ និង​ជា​ម្ចាស់​ជើង​ឯក​៩សម័យកាល ទាំង​ប្រផុតប្រផើយ។ សូម​ទស្សនា​វីដេអូ​នៃ​ការ​ប្រកួត​ទាំង​ស្រុង​ខាង​ក្រោម៖​

ប្រកួត​បើក​ឆាក​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែ​​មីនា ឆ្នាំ​២០២៣ នេះ​​ប្រចាំ​ពូល B មាន​២គូ​ក្នុង​នោះ៖
VLXD Bình Dương ០-៣ Thể Công (២០-២៥,​២៦-២៨,​២២-២៥)
Lavie Long An ២-៣ Ninh Bình LVPB (២០-២៥,១៩-២៥,​២៥-២២,​២៥-២០,​១៣-១៥)ចំណែក​ការ​​

ប្រកួត​ក្នុង​ពូល A វិញ​បាន​បញ្ចប់​ហើយ ព្រម​ទាំង​​បែងចែក​ក្រុម​ក្នុង​ពូល​ទៅ​តាម​ពូល​ក្នុង​ជុំ​បន្ត​រួចរាល់​ហើយ​ផង​ដែរ។

សម្រាប់​កម្មវិធី​ប្រកួត​បន្ត​ក្នុង​ពូល B របស់​ក្រុម Lavie Long An គឺ​៖
12 មីនា 2023  20:00  Biên Phòng ប៉ះ Lavie Long An
14 មីនា 2023  20:00  Lavie Long An ប៉ះ VLXD Bình Dương
18 មីនា 2023  15:00  Thể Công ប៉ះ Lavie Long An

Share.