ជាថ្មីម្ដងទៀត ការផ្ដល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ជូនដល់បងប្អូនដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ។ ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ។

ឯកសារតម្រូវ (ច្បាប់ដើម)៖

១. អត្តសញ្ញាណប័ណ្ណ

២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)

៣. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)។ 

គួររម្លឹកដែរថា ETC(Electronic Toll Collection) គឺជាច្រកអាទិភាព សម្រាប់រថយន្តដែលមានបំពាក់ឧបករណ៍ OBU(On-Board Unit) នៅនឹងកញ្ចក់ផ្នែកខាងមុខ បើកបរចេញចូល ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់ចំណាយពេលរង់ចាំ។

*បងប្អូនអាចអញ្ជើញធ្វើការចុះឈ្មោះប្រើប្រាស់បំពាក់ឧបករណ៍ ETC-OBUជាប់កញ្ចក់ផ្នែកខាងមុខនៃរថយន្ត ដើម្បីចូលប្រើប្រាស់គន្លង ETC នៅទីតាំងដូចខាងក្រោម៖

  • គ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន
  • មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន

ទំនាក់ទំនង៖

  • ព័ត៌មានពីសេវាកម្ម៖ 1399 
  • ព័ត៌មានទូទៅ៖ 1275

ប្រភព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន

Share.