ក្រុមមេឃខៀវ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ត្រៀមបើកទ្វារកីឡដ្ឋាន Etihad Stadium ទទួលស្វាគមន៍ RB Leipzing ជើងទី២ នៃពានរង្វាន់ UEFA Champion League រដូវកាល ២០២២/២៣ វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ ខែមីនា។ ខណ:ជើងទី១ បញ្ចប់លទ្ធផល ១-១ នៅកីឡដ្ឋាន Red Bull Arena Leipzig។

ខណ:ក្រុមបាល់ទាត់ FC Porto នឹងត្រូវបើកទ្វារកីឡដ្ឋាន Estadio do Dragao ដើម្បីទទួលជើងខ្លាំង Inter Milan ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីជើងទី១ បញ្ចប់លទ្ធផល Inter Milan ឈ្នះ ១-០ នៅកីឡដ្ឋាន Giuseppe Meazza។

បច្ចុប្បន្នមានក្រុមចំនួន៤ដែលបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ៖
– Chelsea
– Benfica
– Bayern Munich
– AC Milan។

កីឡាករឈ្នះ MOTM វគ្គ១៦ក្រុមចុងក្រោយ៖
-Marc Cucurella របស់ Chelsea
-Fikayo Tomori របស់ AC Milan
-Thomas Mueller របស់ Bayern Munich
-Rafa Silva របស់ Benfica។

ខណ:៤ក្រុមហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ៖
-Tottenham Hotspur
-PSG
-Dortmund 
-Club Brugge៕

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២៖

Share.