ពិត​ណាស់​ សម្រាប់ពាន​រង្វាន់​​បាល់​ទះ ​​ជើង​​ឯក​​​ប្រទេស​​វៀតណាម​​ Duc Giang Chemical Cup 2023 វិញ្ញាសា​​​ផ្នែក​​បុរស​ និង​នារី​​ កំពុង​​​ធ្វើ​ការ​ប្រកួត​​ជម្រុះ​​តាម​ពូល​នី​មួយៗ​ ដោយ​ក្រុម​ខ្លះ​ មាន​កីឡា​ករ​ និង​ កីឡាការិនី​​ មកពី​តាម​បណ្តាល​ប្រទេស​នានា​ ដើម្បី​ចូល​រួម​លេង​ឲ្យ​ក្លិប​មួយផ្សេងគ្នាក្នុង​លីគ​បាល់ទះ របស់​ប្រទេស​វៀត​ណា​ម​។

ក្នុង​នោះ​ក៏មានកីឡាករ​ វឿន វាសនា របស់​កម្ពុជា​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ នៃ​ប្រទេស​វៀតណាម បន្ទាប់ពីចប់ភារកិច្ចឲ្យក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពទល់និងក្រុមជម្រើសជាតិ បារាំងU19 កន្លងទៅ ដើម្បីលេងឲ្យក្លិប​បាល់​ទះ​ Long An សមាជិក​ក្រុម​លីគ​បាល់​ទះ​របស់​ប្រទេស​វៀតណាម ហើយ​បាន​បង្ហាញ​ខ្លួន​ចំនួន​ ៣​ប្រកួត​ទៀត​ផង។

សារព័ត៌មាន​​​ត្រយង សូម​រៀប​រាប់អំពីឈ្មោះ​​កីឡាករ​ និង​កីឡាការនី​ ដែល​បាន​មក​ចូល​រួម​ក្នុង​ក្លិប​ផ្សេង​គ្នាៗ​ ក្នុង​ប្រទេស​វៀតណាម៖

ផ្នែកបុរស
១. កីឡាករ Assanaphan Chantajorn លេងឲ្យក្លិប Hà Tĩnh មកពីប្រទេសថៃ
២. កីឡាករ Kittihad Nuwaddee លេងឲ្យក្លិប Thể Công មកពីប្រទេសថៃ
៣. កីឡាករ Wanchai Tabwises លេងឲ្យក្លិប Biên Phòng មកពីប្រទេសថៃ
៤. កីឡាករ Douglas Bueno លេងឲ្យក្លិប Sanest Khánh Hòa មកពីប្រទេសប្រេស៊ីល
៥. កីឡាករ Vasilenko លេងឲ្យក្លិប Ninh Bình LienVietPostBank មកពីប្រទេសអាស៊ែបៃហ្សង់
៦. កីឡាករ Voeurn Veasna លេងឲ្យក្លិប Lavie Long An មកពីប្រទេសកម្ពុជា៕

ផ្នែកនារី
១. កីឡាការនី Kuthaisong Kanjana ក្លិបលេងឲ្យ Vietinbank មកពីប្រទេសថៃ
២. កីឡាការនី Thopo Pinyada លេងឲ្យក្លិប han Quảng Ninh មកពីប្រទេសថៃ
៣. កីឡាការនី Wipawee Srithong លេងឲ្យក្លិប Ninh Bình LienVietPostBank មកពីប្រទេសថៃ
៤. កីឡាការនី Sasipaporn Janthawisut លេងឲ្យក្លិប Geleximco Thái Bình មកពីប្រទេសថៃ
៥. កីឡាការនី Warisara Seetaloed លេងឲ្យក្លិប Geleximco Thái Bình មកពីប្រទេសថៃ
៦. កីឡាការនី Kannika Thipachot លេងឲ្យក្លិប Hóa chất Đức Giang Tia sáng មកពីប្រទេសថៃ
៧. កីឡាការនី Tichaya Boonlet លេងឲ្យក្លិប Hóa chất Đức Giang Tia sáng មកពីប្រទេសថៃ
៨. កីឡាការនី Aimi Tsuzuki លេងឲ្យក្លិប Kinh Bắc Bắc Ninh មកពីប្រទេសជប៉ុន
៩. កីឡាការនី Erika Takamiva លេងឲ្យក្លិប Kinh Bắc Bắc Ninh មកពីប្រទេសជប៉ុន
១០. កីឡាការនី Lara Vukasovic លេងឲ្យក្លិប Kinh Bắc Bắc Ninh មកពីប្រទេសក្រូអាស៊ី៕

Share.