ក្រុមម្ចាស់ការពារដំណែងជើងឯក Real Madrid របស់លោក Carlo Ancelotti នឹងត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabeu ទទួលស្វាគមន៍ Liverpool របស់លោក Jurgen Klopp ជើងទី២ នៃពានរង្វាន់ UEFA Champion League រដូវកាល ២០២២/២៣ វគ្គ១៦ក្រុមចុងក្រោយ នារាត្រីថ្ងៃទី១៥ ឈានចូលព្រឹកថ្ងៃទី១៦ ខែមីនា វេលាម៉ោង ៣:០០រំលងអធ្រាត្រ។

ចំពោះលទ្ធផលជើងទី១ នៅកីឡដ្ឋាន Anfield បញ្ចប់ទៅ Liverpool ២-៥ Real Madrid ហើយនេះគឺលើកដំបូងបំផុតដែល Liverpool របូត៥គ្រាប់ក្នុងដីខ្លួនឯង នៅពានរង្វាន់ UEFA Champion League តាំងពីឆ្នាំ ១៩៥៥។

៦លើកចុងក្រោយរវាង Liverpool ប៉ះ Real Madrid ពានរង្វាន់ Champion League៖
-ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៣ Liverpool ២-៥ Real Madrid ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ
-ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ Liverpool ០-១ Real Madrid (UCL វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ Liverpool ០-០ Real Madrid ជើងទី២ វគ្គ៨ក្រុមចុងក្រោយ
-ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ Real Madrid ៣-១ Liverpool ជើងទី១ វគ្គ៨ក្រុមចុងក្រោយ
-ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ Real Madrid ៣-១ Liverpool (UCL វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ Real Madrid ១-០ Liverpool វគ្គជម្រុះក្នុងពូល។

កម្មវិធីប្រកួត UCL ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ៖

បច្ចុប្បន្នមានក្រុមចំនួន៦ដែលបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ៖
– Chelsea
– Benfica
– Bayern Munich
– AC Milan
– Man City
– Inter Milan៕

Share.