បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយនៅក្នុងខ្លួន ទំនងគិតខ្លីបានចាក់សាំងដុតបញ្ចប់ជីវិតខ្លួនឯងនៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលទាំងព្រឹកក្នុងភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយនិងមានសតិមិនល្អផងដែរ។ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១នេះបានសម្រេចចិត្តបញ្ចប់ជីវិតដោយចាក់សាំងដុតខ្លួនឯងនៅក្នុងផ្ទះដ៏កម្សត់របស់ខ្លួននៅត្រង់ចំណុចភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះគី ឈាន មានប្រពន្ធ និងកូន ១នាក់ នៅក្នុងបន្ទុកគ្រួសារ។ នៅមុនពេលកើតហេតុមួយថ្ងៃជនរងគ្រោះនេះបាននិយាយប្រាប់អ្នកភូមិថា ប្រពន្ធ និងកូនរបស់ខ្លួនគ្រាន់តែអោយដេកស៊ីសោះក៏យ៉ាប់ដែរចាំមើលយប់នេះគាត់នឹងសម្លាប់ចោលហើយ ។គ្រាន់តែលឺបែបនេះអ្នកភូមិនោះក៏បានទៅប្រាប់ប្រពន្ធរបស់ជនបង្កឲ្យគេចខ្លួនទៅសម្រាកនៅផ្ទះឳពុក ម្តាយបង្កើតសិនក្រែងជួបរឿងមិនល្អ។ ដូចការគិតមែនរហូតដល់វេលាម៉ោងជាង ៦ព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១នេះអ្នកភូមិក្បែរខាងក៏ផ្ទុះការភ្ញាក់ផ្អើលឡើងព្រោះតែធុំឆួលក្លិនសាំង បន្ទាប់មកក៏ពួកគេបបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងពេញបន្ទុកចេញពីក្នុងផ្ទះគ្រួសាររបស់ជនរងគ្រោះយ៉ាងសន្ធោសន្ធៅតែម្តង។

ប្រភពដដែលបន្ថែមថា÷ ក្រោយពេលដែលភ្លើងត្រូវបានពន្លត់អស់ទាំងស្រុងហើយសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋបានចុះទៅពិនិត្យមើលក៏បានប្រទះឃើញសាកសពឆេះរោលខ្លោចនៅក្នុងកម្ទេចផេះផ្ទះ។

ក្រោយមកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះឲ្យទៅប្រពន្ធ និងសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ដំបងក្រញូង

Share.