សហព័ន្ធខ្មែរ​កីឡាហែលទឹក បាន​បង្ហាញ​ពី​ប្រភេទកីឡាហែលទឹក មានវិញ្ញាសាសរុបចំនួន ៣៩ ដែល​នឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់​ផ្តើម​ការ​ប្រកួត​ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ។

វិញ្ញាសាដែល​នឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មាន​ដូច​ខាង​ក្រោម៖

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក​បាន​ទទួល​ការ​អនុញ្ញាត​ពីគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រៀបចំវគ្គបណ្តុះបណ្តាល “មន្រ្តីបច្ចេកទេសកីឡាលោតទឹក កម្រិតអន្តរជាតិ” ដែល​ប្រ​ព្រឹត្តទៅកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃ​ពហុ​កីឡដ្ឋាន​ជាតិមរតកតេជោ រាជធានីភ្នំពេញ៕

Share.