កីឡាករ Marcus Haber ខ្សែប្រយុទ្ធជនជាតិកាណាដា ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាគេរហូតដល់ ៦គ្រាប់គិតត្រឹម៤ប្រកួត សប្ដាហ៍ទី៥ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។
Marcus Haber ដែលរកបាន Hat-Trick (ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត) បាន២លើកផងដែរ នៅពានរង្វាន់ League Cup ដោយក្នុងជំនួបព្រះខ័នរាជស្វាយរៀង យកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី៣។ និងជំនួបព្រះខ័នរាជស្វាយរៀង យកឈ្នះនគរបាលជាតិ ក្នុងលទ្ធផល ៥-១ សប្តាហ៍ទី៥។
ខណ:កីឡាករ ប្រាក់ ធីវ៉ា ជាកីឡាករទី២ ដែលរកបាន Hat-Trick (ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត) នៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ក្នុងជំនួបភ្នំពេញក្រោន យកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៨-១ សប្តាហ៍ទី៤។
ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល B ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ចាញ់១ ស្មើ១ មាន ៧ពិន្ទុ។ ខណ:ណាហ្គាវើលដ៍ ឈរកំពូលតារាងពូល B មាន ១២ពិន្ទុ និងវិសាខា ឈរកំពូលតារាងពូល A មាន ១២ពិន្ទុ៕