ពានរង្វាន់​បាល់ទាត់​ដ៍ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Champion League 2022-23 បាន​រក​ឃើញ​បេក្ខភាព​ឡើង​ដល់​វគ្គ​៨ក្រុមចុងក្រោយ ហើយ ដោយ​ក្នុង​នោះ​មាន​ក្រុម Chelsea, Manchester City, Real Madrid, Inter Milan, AC Milan, Napoli, Bayern Munich និង Benfica ឈាន​ដល់​វគ្គ​តានតឹង​នេះ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ UCL៖
RB Leipzig ពីអាល្លឺម៉ង់ ១-៨ Manchester City ពីអង់គ្លេស (ជើងទី១៖ ១-១, ជើងទី២៖ ០-៧)
Club Brugge ពីបែលហ្សិក ១-៧ Benfica ពីព័រទុយហ្គាល់ (ជើងទី១៖ ០-២, ជើងទី២៖ ១-៥)​
Liverpool ពីអង់គ្លេស ២-៦ Real Madrid ពីអេស្ប៉ាញ (ជើងទី១៖ ២-៥, ជើងទី២៖ ០-១)
AC Milan ពីអ៊ីតាលី ១-០ Tottenham ពីអង់គ្លេស (ជើងទី១៖ ១-០, ជើងទី២៖ ០-០)
Eintracht Frankfurt ពីអាល្លឺម៉ង់ ០-៥ Napoli ពីអ៊ីតាលី (ជើងទី១៖ ០-២, ជើងទី២៖ ០-៣)
Dortmund ពីអាល្លឺម៉ង់ ១-២ Chelsea ពីអង់គ្លេស (ជើងទី១៖ ១-០, ជើងទី២៖ ០-២)
Inter Milan ពីអ៊ីតាលី ១-០ Porto ពីព័រទុយហ្គាល់ (ជើងទី១៖ ១-០, ជើងទី២៖ ០-០)​
P​S​G​ ពីបារាំង ០-៣ Bayern Munich ពីអាល្លឺម៉ង់ (ជើងទី១៖ ០-១, ជើងទី២៖ ០-២)។

ទស្សនាវីដេអូហាយឡាយកាលពីយប់មិញ៖

ចំពោះការចាប់ឆ្នោតសម្រាប់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champion League នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Nyon ប្រទេស​ស្វីស ដោយជើងទី១ នឹងលេងនៅថ្ងៃទី១១ និង១២ ខែមេសា ហើយជើងទីពីរនឹងលេងនៅថ្ងៃទី១៨ និង១៩ ខែមេសា ឆ្នាំ២០២៣៕

Share.