អ្នកបើកបររថយន្តរបស់អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺបានទទួលមរណភាពដោយសារ ជំងឺកូវីដ១៩នៅកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១នេះ។

នេះយោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១នេះ។

អ្នកបើកបររថយន្តឲ្យលោកងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺនេះ មានឈ្មោះថា ព្រហ្ម​ វណ្ណា។

យោងតាមសេចក្តីជូនដំណឹងនោះបានឲ្យដឹងដែរថា មានអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ម្នាក់គឺ លោកងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ។

ក្រៅពីនេះក៏មានអ្នកពាក់ព័ន្ធដោយប្រយោលជាមន្ត្រីនិងក្រឡាបញ្ជីនៃសាលាដំបូងខេត្ត    កំពង់ស្ពឺចំនួន៦នាក់ផងដែរ។

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកនីតិវិធីកោះហៅ និងការចូលឆ្លើយបំភ្លឺ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៕

Share.