យោងតាមការចុះផ្សាយរបស់ Sport Brief បានឲ្យដឹងថា កីឡាកររបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា ចំនួន ១៦​នាក់ត្រូវបានបញ្ជូនឲ្យទៅផ្ទះវិញ ក្រោយរកឃើញអំពីការកែប្រែព័ត៌មានផ្ទាល់ខ្លួន ចំពោះការកំណត់អាយុក្នុងការត្រៀមការប្រកួតវគ្គចម្រុះ Africa Cup  ឆ្នាំ២០២៣។

ចំណែកឯកីឡាករ Ahmed Jimoh ខ្សែបម្រើស្លាបរបស់ក្លិបបាល់ទាត់ Kwara United ក៏ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមកីឡាករដែលមានបញ្ហាទាំងនោះដែល។

មូលហេតុដែលនាំឲ្យមានបញ្ហានោះគឺមានការចោទប្រកាន់ពីក្រុមមន្ត្រី និងគណៈកម្មការដោយបានរកឃើញចំណែ​កនៃការសង្ស័យរបស់កីឡាករចំនួន១៦នាក់ ដែលលើអាយុ ដោយសំអាងលើការត្រួតពិនិត្យលើខិតិឆ្លងដែនរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនីហ្សេរីយ៉ា បានបញ្ចប់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើឯកសារនានា របស់កីឡាករទាំងនេះ ហើយប្រធានសហព័ន្ធកីឡាបាល់ទាត់នីហ្សេរីយ៉ា បាន​កត់សម្គាល់ឃើញថានេះពិតជាការចោទប្រកាន់ត្រឹមត្រូវ។

គួរឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមកីឡាកររបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា បានហ្វឹកហាត់យ៉ាងខ្លាំងនៅកីឡដ្ឋាន MKO Abiola ក្នុងទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា ដើម្បីត្រៀមប្រកួតទល់ និងក្រុមជម្រើសជាតិហ្គីណេ អាយុ២៣ឆ្នាំ ខាងមុខ នៃការប្រកួតវគ្គចម្រុះ AFCON ឆ្នាំ២០២៣៕

គួរបន្ថែមថា ពានរង្វាន់ Africa Cup ត្រូវបានបង្តើតឡើងដំបូងនៅឆ្នាំ១៩៥៧ ដែលធ្វើការប្រកួតរៀងរាល់២ឆ្នាំម្តង ខណៈម្ចាស់ជើងឯកឆ្នាំ២០២១ បានទៅលើក្រុមជម្រើសជាតិសេណេហ្គាល់ ក្រោយពីបានយកឈ្នះលើ​ក្រុមជម្រើសជាតិអេហ្ស៊ីប ដោយបាល់កាត់សេចក្តី១១.ម៉ែត្រ បន្ទាប់ពីស្នើគ្នា ០-០ ហើយក្រុមជម្រើស​ជាតិអេហ្ស៊ីប ឈ្នះពានរង្វាន់នេះច្រើនជាងគេរហូតដល់ ៦ដង (១៩៥៧ ១៩៨៦ ១៩៩៨ ២០០៦ ២០០៨ ២០១០)៕

Share.