ព្រះសីហនុ ៖ រថយន្តព្រូសពណ៌ស្ករ ១គ្រឿងបេីកល្បឿន វ៉ាក់អើជាមួយរថយន្ត១គ្រឿងទៀតកំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យរ៉េចង្កូតទៅបុកឃឿនផ្លូវ ខ្ទេចមួយកំណាត់ទៅមុខលេងរួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១:៥០នាទីរសៀល ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ ចំណោទអាឡាំងឌីឡុង ស្ថិតនៅភូមិ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ គឺបណ្តាលមកពីរថយន្តបើកលឿន ហើយបានអកសឺជាមួយនឹងរថយន្ត១គ្រឿងទៀតដែលបត់ឆ្លងផ្លូវ ទើបធ្វើឲ្យរថយន្តជ្រុលចង្កូតទៅបុកឃឿនផ្លូវខ្ទេចមួយកំណាត់មុខ។ រថយន្តបង្កម៉ាក់ព្រូស ពណ៌ស្ករ គ្មានស្លាកលេខ សង្ស័យគេបកស្លាកលេខចេញ បន្ទាប់ពីរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍។

ក្រោយកើតហេតុសមត្ថកិច្ច បានស្ទូចយករថយន្តទៅរក្សាទុក ដេីម្បីឲ្យម្ចាស់មកដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ក្នុងករណីនេះដែលគឺមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ខូចខាតតែរថយន្ត៕

អត្ថបទ៖ ព្រះសីហនុ

Share.