ពានរង្វាន់​បាល់ទាត់ Emirates FA Cup 2022-23 របស់​អង់គ្លេស បាន​ឈាន​ដល់​​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ ដោយ​ក្នុង​នោះ​មាន​ក្រុម Man City, Sheffield, Man United និង Brighton ឈាន​ដល់​វគ្គ​តានតឹង​នេះ។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
-Manchester City 6-0 Burnley
-Sheffield United 3-2 Blackburn Rovers
-Brighton & Hove Albion 5-0 Grimsby Town
-Manchester United 3-1 Fulham។

កាលវិភាគវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ Man City ​vs Sheffield United នៅកីឡដ្ឋាន Wembley
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ Brighton vs Man​ United នៅកីឡដ្ឋាន Wembley។

គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១២ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

ទស្សនាវីដេអូហាយឡាយវគ្គ៨ក្រុមចុងក្រោយ៖

Share.