យ៉ាងហោចណាស់មានបុរសម្នាក់បានបាត់បង់ជីវិតនិង២នាក់ផ្សេងទៀតបានរងរបួសក្នុងអំពើហិង្សា មួយដែលបង្កឡើងដោយបុរសម្នាក់ទៅលើគ្រួសាររបស់ជនរងគ្រោះដោយសារតែជំនឿលើផ្លូវងងឹត ពោលគឺចោទជនរងគ្រោះថាចេះធ្វើអំពើដែលធ្វើឲ្យជនសង្ស័យរស់នៅមិនបានសុខ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបង្ហាញថា ហេតុការណ៍នេះកើតឡើងនៅក្នុងរោងមុខផ្ទះជនរងគ្រោះ  ស្ថិតនៅភូមិ ចាមលេី  ឃុំព្រែក ថ្មី  ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះនៅក្នុងហេតុការណ៍នោះមាន ០៣នាក់រួមមាន៖

១.ឈ្មោះ ស្លេះ  ទួន  ភេទប្រុស  អាយុ៦៥ ឆ្នាំ ជនជាតិ ខ្មែរ  សញ្ជាតិខ្មែរឥស្លាម  រស់នៅចំណុចកេីតហេតុ (ស្លាប់កាលពីថ្ងៃទី ១៤.០៣.២០២៣)។

២.ឈ្មោះ  ទួន  អ៉ីសា  ភេទប្រុស  អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរ  សញ្ជាតិខ្មែរឥស្លាម  មុខរបរ នេសាទ រស់នៅចំណុចកេីតហេតុ។

៣.ឈ្មោះ រ៉ូន  រី  ភេទប្រុស  អាយុ៣៥ ឆ្នាំ ជនជាតិ ខ្មែរ  សញ្ជាតិខ្មែរឥស្លាម  មុខរបរ នេសាទ  រស់នៅចំណុចកេីតហេតុ។

ចំណែកជនសង្ស័មានឈ្មោះ  ហោ  បារាំង  ភេទ ប្រុស  អាយុ ២៩ ឆ្នាំ  សញ្ជាតិ ខ្មែរ  ជនជាតិ ខ្មែរ  មាន ទីលំនៅ  ភូមិ ព្រែកប៉ុក ឃុំព្រែក ស្តី ស្រុក កោះធំ  ខេត្ត កណ្ដាល  មុខរបរ មិន ពិត ប្រាកដ  ។

បើតាមប្រភពពីសមត្ថកិច្ច        កាល ពី ថ្ងៃ ទី ១៤  ខែ មីនា  ឆ្នាំ ២០២៣  វេលា ម៉ោង  ១១: ០០នាទី  ជនសង្ស័យ បាន ជិះ ម៉ូតូ    និង កាន់ កណ្តៀវក្នុងដៃទៅចត ម៉ូតូ ទុក នៅ លើ ផ្លូវបេតុងក្បែរចំណុចកេីតហេតុ  រួច បាន  ដេីរទៅកាប់ទៅលេី ជនរងគ្រោះដែលកំពុង ដេក នៅ លើគ្រែ ក្នុង រោងមុខផ្ទះ បណ្តាលឲ្យ រងរបួសធ្ងន់ ជា ច្រើនកន្លែង។បន្ទាប់មកក្រុមគ្រួសារបានដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុក កោះធំ  ជាអកុសលជនរងគ្រោះបានទទួលមរណភាព។  ក្រោយ ពី ធ្វើ សកម្មភាព រួច ជនសង្ស័យ បាន ជិះ ម៉ូតូ គេច ខ្លួន ទៅ រាជធានីភំ្នពេញ   បាត់ តែ ម្ដង ។

លុះ នៅថ្ងៃ ទី ១៨  ខែ មីនា  ឆ្នាំ ២០២៣  វេលា ម៉ោង  ១១: ៣០នាទី  ជនសង្ស័យ  បាន ជិះ ម៉ូតូ ខាង លើមកដល់ចំណុចកេីតហេតុ   ដើម្បីកាប់សម្លាប់ជនរងគ្រោះម្ដងទៀត  ដោយមិនដឹងថាជនរងគ្រោះស្លាប់នោះទេ។ ពេលនោះជនសង្ស័យនៅក្នុងដៃកាន់កណ្តៀវដដែល   ហេីយបានស្រែកទៅកូនៗជនរងគ្រោះថា  “ឪពុកពួកឯង  បានធ្វេីអំពេីផ្លូវងងឹតដាក់អញ”  ឃេីញដូចនេះ  ក្រុមគ្រួសាររងគ្រោះ  និងអ្នកជិតខាង  បានចូលចាប់ខ្លួនជនសង្ស័យ  ក្នុងខណៈពេលនោះជនសង្ស័យបាន កាប់ទៅ លេីកូនប្រុស  របស់ ជនរងគ្រោះ ឈ្មោះ  ទួន  អ៉ីសា  រងរបួស ចំ ចង្កេះ ផ្នែក ខាង ឆ្វេង  ០១ កណ្តៀវ  និងឈ្មោះ   រ៉ូន  រី  រង របួស ត្រូវ ចំ ក្បាល ពោះ  ផ្នែក ខាង ស្ដាំ  ០១ កណ្តៀវ ,   ចំ កែង ដៃ ខាង ឆ្វេង  ០១កណ្តៀវ  និងនិង  ចំ កែង ដៃ ខាង ស្ដាំ  ០១កណ្តៀវ  ចំណែកឯ  ជនសង្ស័យ រងរបួសធ្ងន់។  ក្រោយពីទទួលបានព័ត៌មានខាងលេី  កម្លាំង   ប៉ុស្តិ៍ នគរបាលរដ្ឋបាល ព្រែកថ្មី  រួមជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាល ស្រុក កោះធំ  ចុះ ទៅកន្លែងកើតហេតុ រួចបានឃាត់  ខ្លួន ជន សង្ស័យ  រួមជាមួយ វត្ថុតាងនាំមកកាន់អធិការដ្ឋាន នគរបាល ស្រុក កោះធំ  ដើម្បីចាត់ការទៅតាមនីតិវិធី។

តាមចម្លេីយសារភាពរបស់ជនសង្ស័យ  បានឱ្យដឹងថា ខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ជនរងគ្រោះ ឈ្មោះ  ស្លេះ  ទួន  (បណ្ដាលឱ្យស្លាប់ ) និងឈ្មោះ  ទួន  អ៉ីសា  និងឈ្មោះ  រ៉ូន  រី  បណ្ដាលឱ្យរងរបួស ពិតប្រាកដមែន  ដោយគិតថា  ជនរងគ្រោះបានធ្វេីអំពេីអាបធ្មប់ផ្លូវងងឹតដាក់ខ្លួន  ធ្វេីឱ្យជីវិតរបស់ខ្លួនមានភាពក្ដៅក្រហាយ។

មូលហេតុដែលជនសង្ស័យ  ត្រលប់មកធ្វេីសកម្មភាពម្ដងទៀត  ព្រោះមិនដឹងថា  ជនរងគ្រោះស្លាប់នោះទេ។

ក្រោយចាប់ខ្លួនបាន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅព្យាបាលនៅមណ្ឌលសុខភាពពោធិរាម្មា៕

អត្ថបទ៖តាខ្មៅ

Share.