តារា​ចម្រៀង​ Original និង​ជា​អ្នក​​ធ្វើ​ការ​ងារ​សង្គម​ដ៏​សស្រាក់សស្រាំ​ម្នាក់​ផង​នោះ​ លោក​ សាយ ​បាន​ឱ្យ​ដឹង​ថា​លោក​ និង​សមាជិក​ក្រុម​ Run with Sai ចំនួន​ ៦​នាក់​បាន​នាំ​គ្នា​ទៅ​ប្រមូល​សំរាម​​នៅ​ឧទ្យាន​គិរីរម្យ​។​

កាល​ពី​ចុង​ខែ​មិថុនា​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ឆ្នាំ​២០២១ តារា​ចម្រៀង​ សាយ​ បាន​ចេញ​មក​បញ្ចេញ​នូវ​សំណេរ​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​ខ្លួន​មួយ​ចំនួន​ឈឺច​ាប់​នឹង​សម្ដី​របស់​លោក​។ លោក​បាន​ប្រើ​ពាក្យ​សម្ដី​សង្កត់​ធ្ងន់​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ដែល​ទទួល​ទាន​អាហារ​ហើយ​មិន​បាន​​វេចខ្ចប់​បា​ន​ល្អ​ចោល​ បណ្ដាល​ឱ្យ​ក្លាយ​ជា​សំរាម​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ្ឌភាព​និង​ទេសភាព​​តំបន់​ទេស​ចរណ៍​ធម្មជាតិ​របស់​កម្ពុជា​។

«​ដោយ​ដឹង​មាយាទ​របស់​អ្នក​ដើរ​ព្រៃ​ស្រុក​ខ្មែរ​យើង​មួយ​ចំនួន​ ពួក​យើង​បាន​ប្រមូល​គ្នា​ ៦​នាក់​ពី​ក្រុម​ #RUNWITHSAI មក​ធ្វើ​ការ​រើស​សំរាម​ នៅ​ចំណុច​សសរ​ស្ដុក​​ លើ​ឧទ្យាន​គិរីរម្យ​។​ ពយក​យើង​បាន​ញែក​សំរាម​ តាម​ប្រភេទ​ដូច​ជា​ ដប ​កំប៉ុង​ និង​សំរាម​ផ្សេង​ៗ​ រួច​បាន​ដឹក​យក​ទៅ​កន្លែង​រៀបចំ​សំរាម​របស់​អាជ្ញា​ធរ​នៅ​លើ​ឧទ្យាន​គិរីរម្យ​ ដើម្បី​ធ្វើ​ការ​ដុត​ចោល​ដោយ​ប្រើ​ឡ​ និង​សំរាម​ខ្លះ​ទៀត​សម្រាប់​ការប្រើប្រាស់​ឡើង​វិញ​។​ សូម​មេត្តា​រក្សា​បរិស្ថាន​ស្អាត​ទាំង​អស់​គ្នា​ដើម្បី​រមណីដ្ឋាន​ស្អាត​ ដើម្បី​ជា​តំបន់​ទេសចរណ៍​ទៅ​ថ្ងៃ​មុខ​ទៀត​។ ពួក​យើង​មិន​អាច​រើស​សំរាម​រហូត​ទេ​ តែ​បើ​អ្នក​ទាំង​អស់​គ្នា​ចេះ​វេចខ្ចប់​សំរាម​ត្រលប់​មក​វិញ​នោះ​ តំបន់ទេសចរណ៍​ស្អាត​ៗ​នានា​នៅ​ក្នុង​ព្រៃ​ ក៏​នឹង​មិនមាន​សំរាម​ដែរ​។​ សូម​ដើរ​លេង​ដោយ​ការ​ទទួល​ខុស​ត្រូវ​។​ សូម​អរគុណ​ #សំរាម​មិន​គួរ​ឱ្យ​ស្អប់​ទេ​មនុស្ស​ដែល​ចោល​សំរាម​ទេ​ដែល​គួរ​ឱ្យ​ស្អប់​»

សកម្មភាព​របស់​ សាយ​ និង​ក្រុម​ការងារ​របស់​លោក​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ផ្ទាល់​តែ​ម្ដង​ ដោយ​សំណេរ​របស់​លោក​ទទួល​បាន​ការ​ចែក​រំលែក​ (share) ២.៦K ចំនួន​ (Like) ១៦K និង​ ការ​ចូលរួម​ជា​មតិ​ (comment) ជាង ​៣០០​គណនី​ ដែល​ភាគ​ច្រើន​ពេញ​ចិត្ត​និង​គាំទ្រ​ទង្វើ​ល្អ​របស់​លោក​៕

Telegram-Troryorng

Share.