បើយោងតាមការបញ្ជាក់របស់ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា បានឲ្យដឹងថាពួកគេនឹងប្រកួតមិត្តភាពទល់នឹង ព្រៃវែងអេហ្វស៊ី អំឡុង FIFA Day នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន AIA Stadium, KMH PARK វេលាម៉ោង ៣:៤៥នាទី ខាងមុននេះ។

គួរដឹងថាកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ ក៏បានប្រកួតចាញ់ វិសាខា ក្នុងលទ្ធផល ២-០ ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ១,០១០នាក់ ជំនួបមិត្តភាពកម្តៅសាច់ដុំដកស្រង់បច្ចេកទេស នៅកីឡដ្ឋាន AIA Stadium, KMH PARK។

ចំពោះសម្រាប់ពានរង្វាន់ Cambodian League Cup រដូវកាល ២០២២-២៣ សប្តាហ៍ទី៦ នឹងវិលត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី១ ខែមេសា និងថ្ងៃអាទិត្យ ទី២ ខែមេសា ក្រោយចប់ថ្ងៃ FIFA Day៕

កម្មវិធីប្រកួតសប្តាហ៍ទី៦៖

Share.