យោង​តាម​រយៈ​ហ្វេស​ប៊ុក​ផេក​ របាំ​ខ្មែរ​ ROBAM KHMER ​បាន​បង្ហោះ​រូបភាព​ចំនួន​៨​សន្លឹក​បង្ហាញ​​​ស្នា​ដៃ​បង្កើត​ថ្មី​ ឈុត​មេទ័ព​ (ព្រួញ)​ រចនាបទ​សម័យ​អង្គរ​ នៅ​ថ្ងៃ​ទី ​៣០​​ខែមិថុនា​ឆ្នាំ​២០២១។

ឈុត​មេទ័ព​ខាង​លើ​នេះ​​ គឺ​ជា​​ស្នាដៃ​បង្កើត​ថ្មី​ តំឡើង​ដោយ​ របាំ​ខ្មែរ ROBAM KHMER​​ គ្រង​ឈុត​នេះ​ដោយ​លោក​​ Nak Pisey (Mr. Cambodia) ​តុបតែង​ដោយ​ Chong Han ខណៈ​សព្វាវុធ​​ផ្ដល់​ដោយ​ ហនុមាន​ សាស្ត្រា​វុធ​ និង​យ័ន្ត​ខ្មែរ​។ រូបភាព​ចំនួន​៨​ សន្លឹក​ដែល​បង្ហាញ​​គ្រប់​ទម្រង់​សកម្មភាព​ក្នុង​ឈុត​មេទ័ព​របស់​លោក​ Nak Pisey ទទួល​បាន​ចុច​ Like រហូត​ជាង៤០០ ​និងម​ានការ​ Share ចំនួន​ ៥១ ព្រម​ទាំង​ Comment វិជ្ជមាន​ និង​ កោត​សរសើរ​ ច្រើន​ចំពោះ​ស្នាដៃ​ខាង​លើ​។​

សម្រាប់​ផេក របាំខ្មែរ​ ROBAM KHMER ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​ដែល​ទទួល​បាន​ការ​កោតសរសើរ​ជា​ច្រើន​កន្ល​ងមក​ហើយ​ ដូច​ជា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ ផេក​មួយ​នេះ​ក៏​បាន​បង្ហាញ​ការ​បង្កើត​ថ្មី​ ​ឈុត​ ព្រះរាជា​ចេញ​ច្បាំង​ រចនា​បថ​សម័យ​អង្គរ​ ដែល​គ្រង​ឈុត​ដោយ​លោក​ Vorak Both (Mister Cambodia) តុបតែង​ឡើង​ដោយ​លោក​ Chong Han ខណៈ​គ្រឿង​សព្វាវុធ​រៀបចំ​ឡើង​ដោយ​ ហនុមាន​ សាស្ត្រាវុធ​ និង ​យ័ន្ត​ខ្មែរ​ ដដែល​។​

ចង់​ដឹង​ថា​ស្នាដៃ​បង្កើត​ថ្មី​ ឈុត​ មេទ័ព ​(ព្រួញ) រចនាបថ​សម័យ​អង្គរ និង​ ឈុត​ព្រះរាជាចេញ​ច្បាំង​ រចនាបថ​សម័យ​អង្គរ​ ស្អាត​ មាន ​អានុភាព​ និង អំណាច យ៉ាង​ណា​ សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​៖

Telegram-Troryorng

Share.