លោកគ្រូ​បង្វឹក Darren Pomroy បង្ហោះ​ពី​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លិប​បាល់ទាត់​សូលទីឡូអង្គរ (Soltilo Angkor FC) សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 នៅ​យប់​ថ្ងៃ​ពុធ ទី៣០ ខែ​មិថុនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ មុន​ពេល​ការ​ប្រកួត​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ។

ចូល​ដល់​​ព្រឹក​ថ្ងៃ​​ព្រសហ្បត្តិ៍ នេះ​ក្លិប​សូលទីឡូអង្គរ បាន​បញ្ជាក់​ថា​៖«ក្លិប​បាន​សម្រេច​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក Charlie។យើង​ពិតជា​កោត​សរសើរ​ចំពោះ​ពាក្យ​លើក​ទឹក​ចិត្ត​និង​អ្វីៗ​ទាំង​អស់​ដែល​យើង​បាន​រៀន​ពី​គាត់។ សូម​ជូនពរ​ឱ្យ​លោក​ទទួល​ជោគជ័យ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ»។

អត្ថបទពាក់ព័ន្ធ៖កីឡាករ កែវ សុផល ​របស់​សូលទីឡូអង្គរ បង្ហាញ​ខ្លួន​៣លើក កាត​ក្រហម​២ដង

៥​ប្រកួត​កន្លង​មក​របស់​លោក Darren Pomroy ជាមួយ​ក្រុម​សូលទីឡូអង្គរ បរាជ័យ​ទាំង​៥​ប្រកួត ទាត់​ចូលទី​គេ​បាន​២​ប្រកួត​និង​របូត​គ្រាប់​បាល់​ចំនួន​២១គ្រាប់ ឈរ​នៅ​បាត​តារាង​ក្នុង​ចំណោម​សមាជិក​ទាំង​១៣ក្រុម។

ក្លិប​សូលទីឡូអង្គរ នៅ​មិន​ទាន់​ប្រកាស​ពី​សមាសភាព​គ្រូ​បង្វឹក​ថ្មី​នៅ​ឡើយ​នោះ​ទេ ខណៈ​ក្រុម​នេះ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ​នេះ៕

Telegram-Troryorng
Share.