កំពត ៖ ក្មេងស្រីអាយុទើប៦ឆ្នាំ ជាក្មេងកំព្រាឪពុកម្តាយ រត់ចោលអស់ហើយ ចុះលេងទឹកស្រះ ក្រោយផ្ទះលង់ស្លាប់ កាលពីល្ងាចថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ នៅក្នុងភូមិក្រហូង ឃុំឈូក ស្រុកឈូក ខេត្តកំពត។

ក្មេងស្រីរងគ្រោះមានឈ្មោះ អ៊ាក វ៉ាន់យ៉ា អាយុ៦ឆ្នាំ ជាក្មេងកំព្រា ក្រោយឪពុកម្តាយបែកបាក់លែងលះគ្នា បែជារត់ចោលកូនបាត់អស់ ទុកឲ្យនៅជាមួយជីដូន ចាស់ជរា នៅភូមិកើតហេតុ។

តាមបនរជាពលរដ្ឋបានឲ្យដឹងថា មុនកើតក្មេងស្រីរងគ្រោះ ចុះលេងទឹកស្រះខាងក្រោយផ្ទះ ស្រាប់តែរអិលជើងទៅទីជ្រៅលង់លិចបាត់ លុះដល់ជីដូនបាត់ចៅ រកមិនឃើញ ទើបឆោឡោ នាំគ្នាចុះរាវ ស្រង់យកទៅមន្ទីរពេទ្យ តែស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ​ ពលរដ្ឋពិតជាអាណិតក្មេងស្រីរងគ្រោះណាស់ នាងមិនទាន់ដឹងអ្វីផង ស្រាប់តែឪពុក ម្តាយ ឈ្លោះលែងលះគ្នា ហើយរត់ចោលកូនអស់មិនដឹងថាទៅដល់ណា ទុកកូនស្រីចោល ឲ្យរស់នៅជាមួយជីដូន ចាស់ជរាទាំងវេទនា កង្វះភាពកក់ក្តៅ រហូតដល់នាងស្លាប់ ទាំងមិនស្គាល់មុខលោកឪពុក អ្នកម្តាយ ទៀត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.