ភ្នំពេញ៖កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២៣ បាននាំខ្លួនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីលួច ទូរស័ព្ទដៃ។

ការចាប់បញ្ជូនខ្លួនជនសង្ស័យទាំងនេះធ្វើឡើងក្រោយពីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានការតាំងពិព័រណ៍ដោយមានភ្ញៀវចេញចូលរួមទាំងសិស្សសាលាចេញចូលច្រេីន ឆ្លៀតពេលនោះ ជនសង្ស័យបន្លំចូលក្នុងចំណោមភ្ញៀវនិងសិស្សដែរ ហេីយធ្វេីសកម្មភាពលួចទូរស័ព្ទតែម្តង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានចំនួន២នាក់រួមមាន៖១ឈ្មោះ អ៊ួង កែវ ហៅ កែវ (ខ្ទើយ) ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២.ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

ក្រោយចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកវត្ថុតាងជាទូរស័ព្ទដៃ២គ្រឿងពីជនសង្ស័យនិងបានប្រគល់ជូនជនរងគ្រោះវិញ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យត្រូវបានសមត្តកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ៖ចតុមុខ

Share.