ក្រុមបាល់ទាត់បុរសថៃ និងវៀតណាម (ឈុត-U23) បានចេញទៅប្រកួតក្នុងពានរង្វាន់ Doha Cup ២០២៣ នៅប្រទេសកាតា មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

ខាងក្រោមនេះគឺជាលទ្ធផលរបស់បាល់ទាត់ថៃ និងវៀតណាម៖
កាលពីយប់ថ្ងៃទី២២ ខែមីនា
-​ថៃ ២-២ អារ៉ាប៊ីសាអូឌីត
-វៀតណាម ០-៣ អ៊ីរ៉ាក់។

ដោយពានរង្វាន់ Doha Cup ២០២៣ ឬហៅម្យ៉ាងទៀតថា International U23 Friendly Tournament មាន១០ប្រទេសចូលរួម ដូចជា៖ កាតា, អារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ាក់, កូរ៉េខាងត្បូង, ថៃ, វៀតណាម, កៀហ្ស៊ីស៊ីស្ថាន, អូម៉ង់ និង គុយវ៉ែត ចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា។

Doha Cup នឹង​ត្រូវ​លេង​នៅ​លើ​កីឡដ្ឋាន​ចំនួន៤​ដូច​ខាង​ក្រោម៖
-កីឡដ្ឋាន Thani bin Jassim
-កីឡដ្ឋាន Abdullah bin Khalifa
-កីឡដ្ឋាន Hamad bin Khalifa
-កីឡដ្ឋាន Suheim bin Hamad។

កម្មវិធីប្រកួតរបស់បាល់ទាត់ថៃ និងវៀតណាម
ថ្ងៃទី២៥ ខែមីនា
-ម៉ោង ៨:៣០នាទីយប់ វៀតណាម vs UAE
-ម៉ោង ១០:១៥នាទីយប់ ថៃ vs កាតា៕

Share.