ភ្នំពេញ÷បុរសម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយនារីម្នាក់បើករថយន្ដម៉ាកសឺដេស ពាក់ស្លាលេខខេមរភូមិន្ទបុកម៉ូតូពេញទំហឹង ខណៈធ្វើដំណើរក្នុងទិដៅបញ្ច្រាស់គ្នា។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌីមសង់មួយគ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1IS-4408 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ក្នុងទិសដៅពីជើងទៅត្បូង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មាននារីម្នាក់បើករថយន្ដម៉ាកសឺដេស ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ 06 2-9751 ធ្វើដំណើរក្នុងទិសសៅបញ្ច្រាស់គ្នា ដោយល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយត្ន័ផងនោះ ក៏រ៉េចង្កូតមកខាងឆ្វេងដៃបុកម៉ូតូពេញទំហឹង ប៉ើងឃ្ទាត់ជិត១០ម៉ែត្រ បណ្ដាលអោយរងការខូចខាតខ្ទិចមួយកំណាត់មុខ ឯរថយន្ដរងកាខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង ហើយព្យាយាមបើករត់គេចជាង៥០០ម៉ែត្រ ទើបអ្នកបើកបរជានារីបើកទ្វារថយន្ដរត់គេចបាត់ស្រមោល។ឯបុរសជាអ្នកបើកបើបរម៉ូតូបានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។


សពជនរងគ្រោះមានឈ្មោះ សុិន សម្បត្តិ ភេតប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បានធ្វើការវ៉ាស់វែងរួចស្ទួចរថយន្ដបង្ករនឹងម៉ូតូ យកទៅរក្សាទុករងចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណតហេតុរួច បានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ៖ ត្រយងតូច

Share.