ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២នេះ យ៉ាងហោចណាស់មនុស្សអ្នកជំងឺ កូវីដ១៩ចំនួន ២៦នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅថ្ងៃទី៣០ខែមិថុនា។

គិតរហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩រហូតដល់៦២៨នាក់ហើយបានបាត់បង់ជីវិត។

នៅថ្ងៃដដែលនេះដែរ មានមនុស្ស៩៩៩នាក់បន្ថែមទៀតបានឆ្លងកូវីដ១៩ ខណៈដែលមានអ្នកជំងឺសះជាឡើងវិញចំនួន ៧១៥នាក់។

គិតត្រឹមព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥១,៣៨៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,៨៥៨នាក់ និងស្លាប់សរុបចំនួន ៦២៨នាក់៕

Share.